ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធាន គណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានអញ្ជើញពិនិត្យឃ្លាំងពាណិជ្ជកម្មចំនួន ៣ទីតាំង ដើម្បីរៀបចំធ្វើជាមណ្ឌលចត្តាឡីស័ក និងកន្លែងព្យាបាលកម្រិតស្រាល


: 2021-07-31 22:32:49

នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធាន គណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ រួមដំណើរដោយ ឯកឧត្តម អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ ជំនាញជុំវិញខេត្ត បានអញ្ជើញពិនិត្យឃ្លាំងពាណិជ្ជកម្មចំនួន ៣ទីតាំង នៅក្នុងក្រុងកំពង់ចាម ស្រុកកងមាស និងស្រុកកំពង់សៀម ដើម្បីរៀបចំធ្វើជាមណ្ឌលចត្តាឡីស័ក និងកន្លែងព្យាបាលកម្រិតស្រាល ក្នុងខេត្តកំពង់ចាម។


អត្ថបទ ៖ អាន ដែត