ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងឯកឧត្ដមអភិបាលរងខេត្ត បានអញ្ជើញទទួលអំណោយឧបត្ថម្ភ ជាគ្រឿងបរិក្ខារពេទ្យ ពីធនាគារវឌ្ឍនៈ សាខាខេត្តកំពង់ចាម


: 2021-07-27 22:25:07

នៅព្រឹកថ្ងៃទី២៧ ខែកក្តដា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងឯកឧត្ដមអភិបាលរងខេត្ត បានអញ្ជើញទទួលអំណោយឧបត្ថម្ភ ជាគ្រឿងបរិក្ខារពេទ្យ ពីធនាគារវឌ្ឍនៈ សាខាខេត្តកំពង់ចាម។

ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះ អគ្គនាយក និងសហការីនៃធនាគារវឌ្ឍនៈ សាខាខេត្តកំពង់ចាម ទាំងអស់ ដែលបានឧបត្ថម្ភ នូវឧបករណ៍តេស្តរហ័សកូវីដ ១៩ ចំនួន ១.២៥០ឈុត និងថ្នាំពេទ្យ ចំនួន ៨០០ប្រអប់ ជូនដល់គណៈកម្មការខេត្តប្រយុទ្ធនឹងជម្ងឺកូវីដ ១៩ ដើម្បី យកទៅប្រើប្រាស់ក្នុងយុទ្ធនាការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ ១៩ ក្នុងក្របខណ្ឌខេត្តកំពង់ចាម បន្ទាប់ពីទទួលរងការគម្រាមកំហែង ដោយព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មកនោះ ។ ឯកឧត្តម ប្រធានគណៈកម្មការខេត្ត ប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ បានចាត់ទុកថា អំណោយមនុស្សធម៌ របស់ធនាគារវឌ្ឍនៈ ដែលផ្ដល់ជូនរដ្ឋបាលខេត្ត នាពេលនេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ ជាមួយរដ្ឋបាលខេត្ត ក៏ដូចជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ខណៈដែលយើងទាំងអស់គ្នា កំពុងរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺ ដ៏កាចសាហាវ មួយនេះ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម


អត្ថបទ ៖ អាន ដែត