ក្រុមការងារចុះត្រួតពិនិត្យស្លាកយីហោអាជីវកម្មក្នុងខេត្ តបានចុះត្រួតពិនិត្យស្លាកយីហោអាជីវកម្មក្នុងក្រុងកំពង់ចាម


: 2020-06-11 20:00:53

នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ម្សិលមិញក្រុមការងារត្រួតពិនិត្យការដាក់តាំងផ្សព្វផ្សាយផ្សេងៗ ខេត្តកំពង់ចាម បានចុះត្រួតពិនិត្យស្លាកយីហោអាជីវកម្មក្នុងក្រុងកំពង់ចាម ។
លោក ឈាង បូរិន ប្រធានមន្ទីរពាណិជ្ជកម្ម និងជាប្រធានក្រុមការងារចុះត្រួតពិនិត្យស្លាកយីហោអាជីវកម្ម បានឲ្យបញ្ចាក់ថា អនុលោមតាមច្បាប់ស្តីអំពីលើកស្លាកយីហោប៉ាណូផ្សាយពាណិជ្ជ តាមផ្លូវសាធារណៈ ក្រុមការងារចុះត្រួតពិនិត្យក្នុងគោលបំណង៖
   ១-ស្លាកអាជីវកម្មដែលបានលើកជាភាសាបរទេស ដែលមិនត្រឹមត្រូវតាមច្បាប់កំណត់
   ២-ត្រួតពិនិត្យអាជ្ញាប័ណ្ណអាជីវកម្ម និងវិញ្ញាបនប័ត្រចុះបញ្ជីពាណិជ្ជកម្ម
   ៣-ជម្រុញលើកស្លាកអាជីកម្មឲ្យបានត្រឹមត្រូវតាមច្បាប់កំណត់ និងជម្រុញឲ្យអាជីកម្មមិនទាន់មានអាជ្ញាប័ណ្ណ ឬវិញ្ញាបនប័ត្រចុះបញ្ជីពាណិជ្ជកម្ម ឲ្យមកសុំច្បាប់ឲ្យបានត្រឹមត្រូវ។

គួរបញ្ចាក់ដែរថា ក្រុមការងារបានត្រួតពិនិត្យអាជីវកម្មចំនួន០៨ទីតាំងដែលសរសេរជាភាសាបរទេស ក្នុងនោះ១ទីតាំងមានច្បាប់អនុញ្ញាតត្រឹមត្រូវ ចំណែក៧ទីតាំងផ្សេងទៀតមិនទាន់បានសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្ម និងសរសេរជាភាសាបរទេសដែលមិនត្រឹមត្រូវតាមច្បាប់កំណត់។ 
ចំពោះវិធានការ៖ ក្រុមការងារបាន បានពន្យល់ណែនាំអំពីច្បាប់ ការលើកស្លាកអាជីវកម្មអនុលោមតាមច្បាប់ ព្រមទាំងជម្រុញ ឲ្យគាត់សុំអាជ្ញាប័ណ្ណប្រកបអាជីវកម្ម ឲ្យបានឆាប់ និងកែសម្រួលស្លាកយីហោអាជីវកម្ម ឲ្យបានត្រឹមត្រូវតាមច្បាប់កំណត់ និងធ្វើកិច្ចសន្យាដោយទុករយៈពេល ៣០ថ្ងៃក្នុងការសុំអាជ្ញាប័ណ្ណប្រកបអាជីវកម្ម និងកែសម្រួលស្លាកយីហោឲ្យបានត្រឹមត្រូវ។ ម្ចាស់អាជីវកម្មទាំង៧ទីតាំង បានសន្យាអនុវត្តតាមកិច្ចសន្យាដែលបានកំណត់ និងអរគុណដល់ក្រុមការងារបានណែនាំ ពីការប្រកបអាជីវកម្មដែលអនុលោមតាមច្បាប់៕


អត្ថបទ ៖ អ៊ឹង ទី