រដ្ឋបាលខេត្តកំពង់ចាមនឹងទទួលបានកូនឈើចំនួន២០.០០០ដើមពីឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានសម្រាប់ដាំជុំវិញប្រាសាទនគរបាជ័យ ស្រុកកំពង់សៀម និងឃុំស្ដើងជ័យ ស្រុកជើងព្រៃ


: 2020-05-21 22:40:29

រសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្ដម  ហាន កុសល អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារដើម្បីចុះពិនិត្យទីតាំងដាំកូនឈើជិត ២០.០០០ដើម  នៅទូទាំងខេត្តកំពង់ចាមនារដូវវស្សានេះ ជាមួយក្រុមការងារក្រសួងបរិស្ថាន ដឹកនាំដោយឯកឧត្តម មាស សុផល អគ្គនាយកនៃក្រសួងបរិស្ថាន ។ តាមការគ្រោងទុក  ឯកឧត្តម  អ៊ុន  ចាន់ ដា  អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នឹងដឹកនាំការដាំដើមឈើប្រមាណជិត ២០,០០០ដើម នេះក្នុងគោលបំណងទប់ស្កាត់ការឡើងកម្តៅផែនដី និងលើកកម្ពស់ការអភិរក្សបរិស្ថាន  និងធនធានធម្មជាតិ ។ សូមបងប្អូនប្រជាពលរដ្ឋជួយចូលរួមសហការទាំងអស់គ្នា។


អត្ថបទ ៖ អ៊ឹង ទី