លោកស៊ីម គង់ អភិបាលនៃគណៈអភិបាលស្រុកស្រីសន្ធរនិងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមស្រុកបានយកអំណោយចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត


: 2020-05-21 22:11:22

រសៀលថ្ងៃទី២១ ខែ ឧសភា ឆ្នាំ២០២០ នេះ លោកស៊ីម គង់ អភិបាលនៃគណៈអភិបាលស្រុកស្រីសន្ធរនិងជាប្រធានកិត្តិយស​អនុសាខាកាកបាទក្រហមស្រុកស្រីសន្ធរបានដឹកនាំ អនុសាខាកាកបាទក្រហមស្រុក ក្រុមយុវជន​សសយកស្រុក នាំយកអំណោយមនុស្សធម៌ អនុសាខាកាកបាទក្រហម កម្ពុជា ស្រុកស្រីសន្ធរ និងអំណោយលោកមិនសីហា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានឃុំប្រាំយ៉ាមទៅផ្តល់ជូន​ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង ជនពិការ សរុបចំនួន០៥ គ្រួសារ នៅឃុំប្រាំយ៉ាម។​នៅក្នុងឱកាសនោះដែរលោកអភិបាលស្រុក បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរទុក្ខពីថ្នាក់ដឹកនាំ ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋជានិច្ច ” ពោលគឺទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” និងសូមផ្តាំផ្ញើសុំឱ្យថែរទាំសុខ ភាព ត្រូវមានអនាម័យជាប់ជាប្រចាំ ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩។

++សម្ភារផ្តល់ជូនក្នុងមួយគ្រួសារៗរួមមាន៖
១.ថវិកា២០ម៉ឺនរៀលក្នុងមួយ
គ្រួសារ របស់លោក មិនសីហាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានឃុំប្រាំយ៉ាម សរុបថវិការួម ១លានរៀល
២.អង្ករ២៥ គីឡូក្រាម មី១កេស ទឹកស៊ីអ៉ីវ១យួរ សម្ភារៈផ្ទះបាយមួយសម្រាប់ ម៉ាស អាល់កុល ខិតបណ្ណ័ និងថវិកាចំនួន ២ម៉ឺនរៀល ជាអំណោយអនុសាខាកាកបាទ
ក្រហម ស្រុកស្រីសន្ធរ ។


អត្ថបទ ៖ អ៊ឹង ទី