ឯកឧត្តម អ៊ុំភឿន គុណវុឌ្ឍ អភិបាលរងខេត្ត ដឹកនាំមន្ត្រីជំនាញចុះពិនិត្យការសាងសង់ផ្លូវបេតុងប្រវែង ១.៧០០ ម៉ែត្រ


: 2020-05-18 20:32:08

នៅរសៀលថ្ងៃចន្ទ ១៨ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម អ៊ុំភឿន គុណវុឌ្ឍ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម រួមជាមួយមន្ត្រីជំនាញ អាជ្ញាធរស្រុកកំពង់សៀម ក្រុមប្រឹក្សាឃុំអំពិលបានអញ្ជើញចុះពិនិត្យការសាងសង់ផ្លូវបេតុង ប្រវែង ១.៧០០ ម៉ែត្រ ទទឹង ៦ម៉ែត្រ ជុំវិញប្រាសាទនគរបាជ័យ ស្ថិតនៅឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

ផ្លូវ១ខ្សែនេះប្រើប្រាស់ថវិការដ្ឋបាលខេត្តឆ្នាំ២០២០ មកទល់ពេលនេះសម្រេចបានប្រមាណ៣០%។

ក្នុងឱកាសនោះ ឯកឧត្តម បានណែនាំដល់អ្នកទទួលការសង់ត្រូវគោរពតាមបទបដ្ឋានបច្ចេកទេស ដើម្បីធានាគុណភាពសំណង់ ជាមួយគ្នានេះមន្រ្តីបច្ចេកទេសត្រូវចុះត្រួតពិនិត្យបច្ចេកទេសឲ្យបានហ្មត់ចត់ និងជាប្រចាំតាមដំណាក់កាលនីមួយៗនៃការសាងសង់ ។


អត្ថបទ ៖ អ៊ឹង ទី