គិតមកត្រឹមថ្ងៃទី១៨ ឧសភា សាខាកាកបាទក្រហមខេត្តកំពង់ចាម គៀងគរថវិកាពីសប្បុរសជនបានជាង២៦ ម៉ឺនដុល្លារ


: 2020-05-18 17:50:22

នារសៀល ថ្ងៃទី១៨ ឧសភា ឆ្នាំ២០២០នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារមូនិធិកាកបាទក្រហមកម្ពុជាសាខាខេត្តកំពង់ចាម ដើម្បីសរុបថវិកាដែលទទួលបានពីសប្បុរសជនគ្រប់ទិសទី ក្នុងឱកាសអបអរសាទរ ខួបទី ១៥៧  ទិវា ពិភពលោកកាកបាទក្រហម  អឌ្ឍចន្ទក្រហម និងបន្តគៀងគររកសប្បុរសជនឲ្យជួយឧបត្ថម្ភគាំទ្រមូនិធិខាងលើឲ្យបានផុលផុស។

តាមរយៈមូលនិធិនេះ សាខាកាកបាទក្រហមខេត្ត កំពង់ចាម នឹងយកចិត្តទុក្ខដាក់ប្រើប្រាស់ជាប្រយោជន៍ក្នុងសកម្មភាពមនុស្សធម៌ឲ្យមានប្រសិទ្ធភាព និង ប្រសិទ្ធផលបំផុត។


អត្ថបទ ៖ អ៊ឹង ទី