លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម ជួបប្រជុំពិភាក្សាការងារជាមួយតំណាងអង្គការជំនួយផ្លូវច្បាប់ដល់កុមារ និងស្រី្ត


: 2020-05-13 22:04:01

 នៅរសៀលថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២០ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានជួបប្រជុំពិភាក្សាការងារជាមួយតំណាងអង្គការជំនួយផ្លូវច្បាប់ដល់កុមារ និងស្រី្ត ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីគណៈកម្មការប្រយុទ្ធប្រឆាំងនឹងការជួញដូរស្រ្តី និងកុមារ តំណាងស្នងការរដ្ឋាននគរបាលខេត្ត និងមន្ទីរការងារ បណុះបណ្តាលវិជ្ជាជីវៈខេត្ត។

      គួរបញ្ចាក់ដែរថា អង្គការជំនួយផ្លូវច្បាប់ដល់កុមារ និងស្ត្រី ជាអង្គការមិនមែនរដ្ឋាភិបាលដែលបានបង្កើតឡើង និងចុះបញ្ជីស្របច្បាប់នៅក្នុងឆ្នាំ២០២០។ អង្គការបានអនុវត្តគម្រោងលើកកម្ពស់ភាពទទួលបានយុត្តិធម៌ និងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្នុងឧស្សាហកម្មនេសាទ មានគោលបំណងជាចម្បងដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជានៅក្នុងការលុបបំបាត់អំពើជួយញដូរមនុស្ស និងទាសភាពសម័យទំនើបតាមរយៈការលើកកម្ពស់សុវត្ថិភាពក្នុងការធ្វើចំណាកស្រុក និងការផ្តល់សេវាផ្នែកច្បាប់ ជាពិសេសដល់ពលករនេសាទកម្ពុជាក្នុងប្រទេសថៃឲ្យទទួលបានភាពយុត្តិធម៌ នៅខេត្តគោលដៅចំនួន៥ គឺ ខេត្តកំពង់ចាម កំពង់ធំ កោះកុង កំពត និងព្រៃវែង ។


អត្ថបទ ៖ អ៊ឹង ទី