ឯកឧត្តម ហេង វណ្ណនី ដឹកនាំកិច្ចប្រជុំ ស្តីពីការរៀបចំបែងចែកការងារ ដល់សមាជិក ក្នុងជួរអនុគណៈកម្មការបច្ចេកវិទ្យា និងទន្នន័យ កូវីដ ១៩ ក្នុងខេត្តកំពង់ចាម


: 2021-07-20 21:44:52

ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្ត និងជាប្រធានអនុគណ:កម្មការបច្ចេកវិទ្យា និងទិន្ន័យជម្ងឺកូវីដ ១៩ ក្នុងខេត្តកំពង់ចាម បានណែនាំដល់សមាជិក របស់ខ្លួន យកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ច ក្នុងជួរអនុគណកម្មការ របស់ខ្លួន ដើម្បី ដំណើរការសកម្មភាព ប្រកបដោយប្រសិទ្ធភាព ។ ការណែនាំយ៉ាងដូច្នេះ នៅក្នុងឱកាស ដែលឯកឧត្ដម ដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំបែងចែកការងារ ដល់សមាជិក ក្នុងជួរអនុគណៈកម្មការបច្ចេកវិទ្យា និងទន្នន័យ កូវីដ ១៩ ក្នុងខេត្តកំពង់ចាម នារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ នេះ ។

សូមបញ្ជាក់ថា អនុគណៈកម្មការបច្ចេកវិទ្យា និងទន្នន័យ កូវីដ ១៩ ក្នុងខេត្តកំពង់ចាម មានប្រធាន ១រូប អនុប្រធាន ៣រូប និងសមាជិក ៦រូប ។ អនុគណៈកម្មការនេះ តួនាទី ដូចខាងក្រោម ៖

-ប្រមូល និងគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា ដើម្បី បំរើឲ្យការប្រយុទ្ធទប់ស្កាត់ និងការគ្រប់ការឆ្លងរាលដាល នៃជម្ងឺកូវីដ ១៩ ។

-ប្រមូល ចងក្រង និងគ្រប់គ្រងទិន្នន័យ និងព័ត៌មានទាំងឡាយ ទាក់ទងនឹងការគ្រប់គ្រង ការឆ្លងរាលដាល នៃជម្ងឺកូវីដ ១៩ ។

-ប្រមូល ចងក្រង និងគ្រប់គ្រងទិន្នន័យនិងព័ត៌មាន ទាំងឡាយទាក់ទងនឹងការចាក់វ៉ាក់សាំងកូវីដ ១៩ ព្រមទាំង ការងារពាក់ព័ន្ធផ្សេងៗទៀត ដើម្បី បម្រើឲ្យការរៀបចំផែនការវ៉ាក់សាំងកូវីដ ១៩

-រៀបចំប្រព័ន្ធព័ត៌មានវិទ្យា វិញ្ញាបនបត្រ វ៉ាក់សាំងឆ្លាត

-សម្របសម្រួល និងសហការជាមួយក្រសួងស្ថាប័ន ក្នុងការរៀបចំទិន្នន័យពីមូលដ្ឋាន ដើម្បី គាំទ្រដល់ការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ និងសម្រាប់ពហុគោលបំណង

-រៀបចំប្រព័ន្ធរាយការណ៍ តាមបែបបច្ចេកវិទ្យា ដើម្បី ទទួលព័ត៌មានពីប្រជាពលរដ្ឋក្នុងករណីដែលមានការសង្ស័យថាមានករណីវិជ្ជមានកូវីដ ១៩ ។

-រៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យ ពាក់ព័ន្ធនឹងធនធានមនុស្ស ធនធានសម្ភារៈ និងបរិក្ខារ ដើម្បី បម្រើឲ្យការរៀបចំផែនការក្នុងការប្រយុទ្ធទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាល នៃជម្ងឺកូវីដ ១៩ និងអនុវត្តការងារផ្សេងៗទៀត តាមការប្រគល់ភារកិច្ច របស់គណៈកម្មការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ ១៩ ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម


អត្ថបទ ៖ អាន ដែត

សារឯកឧត្តមអភិបាលខេត្ត
ប្រព័ន្ធគ្រប់គ្រងទិន្នន័យរដ្ឋបាល
សំលេងប្រជាពលរដ្ឋ