អភីបាលខេត្ដកំពង់ចាម បានអញ្ជើញចូលរួមពិធីប្រកាសផ្សព្វផ្សាយផែនការ ជាតិទស្សវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវ គោក ឆ្នាំ២០២១-២០៣០

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីប្រកាសផ្សព្វផ្សាយផែនការ ជាតិទស្សវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវ គោក ឆ្នាំ២០២១-២០៣០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ នៅសាលប្រជុំទីស្ដីការក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ។