ព័ត៌មានចុងក្រោយ
សារលិខិតជូនពរ​ និងអបអរសារទរ​ សម្តេចពិជ័យសេនា​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងការពារជាតិ​ របស់រដ្ឋបាលខេត្តកំពង់ចាម​ ។
សេចក្តីជូនដំណឹង
មន្ត្រីរាជការ ទាំងអស់ សូមយកចិត្តទុកដាក់ទទួលខុសត្រូវ លើតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីបំរើប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល
ផ្លូវចាក់កៅស៊ូ ១ខ្សែ ស្ថិតនៅភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម បានសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ
ឯកឧត្ដម លន់ លឹមថៃ សំណេះសំណាល និងផ្ដល់នូវអំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋ នៅក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម
សមិទ្ធិផលអគារសិក្សា ២ខ្នង ស្ថិតនៅឃុំកោះទន្ទឹម ស្រុកកំពង់សៀម ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
សម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រាលក្រួសក្រហម ១ខែ្ស ប្រវែង ៨៥០ម៉ែត្រ នៅក្នុងភូមិប៉ាក់ណាម ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន
«ផ្លូវនេះ គឺជាចរន្តសរសៃឈាមសេដ្ឋកិច្ចមួយដ៏សំខាន់ សម្រាប់ប្រជាពលរដ្ឋក្នុងស្រុកស្រីសន្ធរ និងបណ្ដាស្រុកផ្សេងៗទៀត ដែលនៅជាប់គ្នា»
ឯកឧត្ដម លន់ លឹមថៃ បញ្ចុះបឋមសិលាកសាងអគារសិក្សា ១ខ្នង កាត់ខ្សែបូរណ៍សម្ពោធផ្លូវ និងអគារសាលាឃុំ ស្រុកកំពង់សៀម
កម្មវិធីយុវជនខេត្តកំពង់ចាម នាំយុវជនឲ្យកាន់តែក្លាហាន

មន្ត្រីរាជការ ទាំងអស់ សូមយកចិត្តទុកដាក់ទទួលខុសត្រូវ លើតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីបំរើប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល

ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម បានស្នើទៅដល់មន្ត្រីរាជការ ទាំងអស់ សូមយកចិត្តទុកដាក់ទទួលខុសត្រូវ លើតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីបំរើប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល ។ គូសបញ្ជាក់យ៉ាដូច្នេះ  គឺបានធ្វើឡើង ក្នុងឱកាសដែល ឯកឧត្ដម រួមជាមួយ ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានជួបសំណេះសំណាលជាមួយមន្ត្រីរាជការ ជាប្រធាន អនុប្រធានមន្ទីរ និងប្រធាន អនុប្រធានការិយាល័យ ប្រមាណជាង ៥០០នាក់ នៅសាលប្រជុំសាលសន្និសិទ្ធសាលាខេត្ត នាព្រឹកថ្ងៃ១៧ កក្កដា ឆ្នាំ២០១៧នេះ ។

ឯកឧត្ដម គួច ចំរើន អភិបាល ខេត្តកំពង់ចាម ថ្វីត្បិតតែ មន្ត្រីរាជការទាំងអស់ បំរើការងារនៅតាមមន្ទីរអង្គភាពផ្សេងៗគ្នា យ៉ាងណា ក៏ដោយ ក៏ប៉ុន្តែ យើងទាំងអស់គ្នា កំពុងខិតខំបំពេញបេសកកម្មរួមគ្នា ជូនរាជរដ្ឋាភិបាល និងសង្គមជាតិ ទាំងមូល ។ ដូច្នេះ ដើម្បីជម្រុញឲ្យបេសកកម្មនេះ សម្រេចលទ្ធផលជោគជ័យ ជាការពិត និងច្បាស់លាស់ណាស់ ត្រូវតែមានការចូលរួម គាំទ្រ ពីឯកឧត្ដម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញាទាំងអស់ ពោលគឺ យើងរួមគ្នា ត្រូវខិតខំប្រឹងប្រែង ដោយការទទួលខុសត្រូវ ប្រកបដោយឆន្ទៈ មុតមាំ បំផុត ។ ឯកឧត្ដមបញ្ជាក់ដែរថា ទន្ទឹមនឹងនោះដែរ ដើម្បីយើងទាំងអស់គ្នា មានទំនាក់ទំនងល្អជាមួយគ្នា ក្នុងកិច្ចសហប្រតិបត្តិការ ការងារកាន់តែល្អប្រសើរឡើង គឺចាំបាច់ ត្រូវទាមទារ ឲ្យស្គាល់អំពីចិត្តថ្លើមគ្នា ឲ្យបានច្បាស់លាស់ ជាមុនសិន ។ ដូច្នេះ តាមរយៈ នៃការសំណេះសំណាលនេះទៅ សង្ឃឹមថា យើងទាំងអស់គ្នា នឹងបានសិក្សាស្វែងយល់អំពីគ្នា ហើយបានផ្ដល់នូវភាពកក់ក្ដៅឲ្យគ្នា ទៅវិញទៅមក កាន់តែប្រសើរឡើង មួយកម្រិតថែមទៀត ។ ដោយឡែក បន្ទាប់បញ្ជាក់ជូនអំពីសាវតាខ្លះៗ ទាក់ទងទៅនឹងស្ថានភាពក្រុមគ្រួសារ រួមជាមួយនឹងប្រវត្តិការងារមួយចំនួន របស់ឯកឧត្ដមផ្ទាល់ មុននឹងឈានជើង មកទទួលមុខតំណែង ជាអភិបាល ខេត្តកំពង់ចាម នាពេលនេះ ឯកឧត្ដម គួច ចំរើន បញ្ជាក់ថា ជាការពិតណាស់ នៅចំពោះមុខ ឯកឧត្ដម សង្ឃឹមយ៉ាងមុតមាំថា ឯកឧត្ដម លោកជំទាវ លោក លោកស្រី ទាំងអស់ នឹងខិតខំយកចិត្តទុកដាក់ ដើម្បីបំពេញនូវតួនាទីភារកិច្ចរបស់ខ្លួន ដោយភាពទទួលខុសត្រូវខ្ពស់ ផ្អែកទៅតាមច្បាប់ លិខិបទដ្ឋានគតិយុត្ត នៃស្ថានប័ន និងអង្គភាពសាមីនីមួយៗ ពីព្រោះថា យើងទាំងអស់គ្នា សុទ្ធតែទទួលបាន នូវការជឿជាក់ និងការផ្ដល់នូវទំនុកចិត្តពីរាជរដ្ឋាភិបាល ទៅតាមឋានានុក្រម និងតាមអង្គភាពរៀងៗខ្លួន ឲ្យមកបំពេញបំរើការងារនៅទីនេះ ក៏ដូចជា នៅក្នុងរដ្ឋបាលដែនដី នៃខេត្តកំពង់ចាម ទាំងមូល ផងដែរ ។

ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្ដម គួច ចំរើន អភិបាល ខេត្តកំពង់ចាម ក៏បានផ្ដាំផ្ញើទៅដល់មន្ត្រីរាជការ ទាំងអស់ ត្រូវ ៖ ទី១.យកចិត្តទុកដាក់ ទទួលខុសត្រូវ ដោយច្បាស់លាស់ ពិតប្រាកដ និងដោយមោះមុត ចំពោះ រាជរដ្ឋាភិបាល ពីព្រោះថា យើងទាំងអស់គ្នា គឺជាមន្ត្រីរាជរដ្ឋាភិបាល ។ និងទី២.ខិតខំបំរើបំរើសេវា ជូនប្រជាពលរដ្ឋ និងរួមគ្នា អភិវឌ្ឍមូលដ្ឋាន ឲ្យកាន់តែប្រសើរឡើងថែមទៀត ។ ដោយឡែក ក្រៅអំពីការងារជំនាញ បំរើជូនក្រសួងស្ថាប័ន ខ្សែបណ្ដោយ និងរដ្ឋបាលខេត្ត មន្ត្រីរាជការយើងទាំងអស់  ក៏មានការងារ ក្នុងមូលដ្ឋានមួយទៀត ពោលគឺ ជាបេសកកម្ម នៅក្នុងមូលដ្ឋានគោលដៅ ដើម្បី ស្វែងយល់ បំរើ និងទាក់ទាញនូវសមាណចិត្ត របស់ប្រជាពលរដ្ឋ ឲ្យមកគាំទ្រ ដល់រាជរដ្ឋាភិបាល ផងដែរ ៕

photo_2017-07-18_14-38-02 photo_2017-07-18_14-38-03 photo_2017-07-18_14-38-05

រៀបចំដោយការិយាល័យសរុប និងពត៌មាន

អត្ថបទដោយ សារ៉ាត

 

សារលិខិតរបស់អភិបាល
សារលិខិតរបស់អភិបាល
អំពីខេត្តកំពង់ចាម