ផ្លូវចាក់កៅស៊ូ ១ខ្សែ ស្ថិតនៅភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម បានសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ | ខេត្តកំពងចាម
ព័ត៌មានចុងក្រោយ
សារលិខិតជូនពរ​ និងអបអរសារទរ​ សម្តេចពិជ័យសេនា​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងការពារជាតិ​ របស់រដ្ឋបាលខេត្តកំពង់ចាម​ ។
សេចក្តីជូនដំណឹង
មន្ត្រីរាជការ ទាំងអស់ សូមយកចិត្តទុកដាក់ទទួលខុសត្រូវ លើតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីបំរើប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល
ផ្លូវចាក់កៅស៊ូ ១ខ្សែ ស្ថិតនៅភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម បានសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ
ឯកឧត្ដម លន់ លឹមថៃ សំណេះសំណាល និងផ្ដល់នូវអំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋ នៅក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម
សមិទ្ធិផលអគារសិក្សា ២ខ្នង ស្ថិតនៅឃុំកោះទន្ទឹម ស្រុកកំពង់សៀម ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
សម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រាលក្រួសក្រហម ១ខែ្ស ប្រវែង ៨៥០ម៉ែត្រ នៅក្នុងភូមិប៉ាក់ណាម ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន
«ផ្លូវនេះ គឺជាចរន្តសរសៃឈាមសេដ្ឋកិច្ចមួយដ៏សំខាន់ សម្រាប់ប្រជាពលរដ្ឋក្នុងស្រុកស្រីសន្ធរ និងបណ្ដាស្រុកផ្សេងៗទៀត ដែលនៅជាប់គ្នា»
ឯកឧត្ដម លន់ លឹមថៃ បញ្ចុះបឋមសិលាកសាងអគារសិក្សា ១ខ្នង កាត់ខ្សែបូរណ៍សម្ពោធផ្លូវ និងអគារសាលាឃុំ ស្រុកកំពង់សៀម
កម្មវិធីយុវជនខេត្តកំពង់ចាម នាំយុវជនឲ្យកាន់តែក្លាហាន

ផ្លូវចាក់កៅស៊ូ ១ខ្សែ ស្ថិតនៅភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម បានសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ

បន្ទាប់ពីបានដំណើរការស្ថាបនា អស់រយៈពេល ជាង ២ខែ កន្លងទៅ ផ្លូវចាក់កៅស៊ូ ១ខ្សែ ប្រវែង ២.៥០០ម៉ែត្រ ស្ថិតនៅភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម បានប្រារព្ធពិធីប្រគល់ជូនប្រជាពលរដ្ឋ និងសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ នាព្រឹកថ្ងៃទី២៨ ឧសភា ឆ្នាំ២០១៧ នេះ ក្រោមអធិបតីភាព ឯកឧត្ដម លន់ លឹមថៃ អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម ។

ក្នុងរបាយការណ៍ស្វាគមន៍ លោក ចាន់ ផល្លី អភិបាលក្រុងកំពង់ចាម បញ្ជាក់ថា កន្លមក ឯកឧត្ដមអភិបាល ខេត្តកំពង់ចាម តែងយកចិត្តទុកដាក់កសាងនូវហេដ្ឋារចនាសម្ព័ន្ធ មាន ៖ ផ្លូវ លូ និងទៅលើសោភ័ណ្ឌភាពអនាម័យទីក្រុងស្អាត ប្រកបដោយភាពទាក់ទាញភ្ញៀវទេចរណ៍ជាតិ និងអន្តរជាតិ មកទស្សនាក្រុងកំពង់ចាម ឲ្យកាន់តែច្រើនទ្វេរឡើង ថែមទៀត ។ ដោយឡែក នាថ្ងៃនេះ ថ្នាក់ដឹកនាំខេត្ត ក៏បានអញ្ជើញសម្ពោធផ្លូវថ្នល់ចាក់កៅស៊ូ ១ខ្សែ ខាងលើ ដែលជាចំណងដៃដ៏វិសេសវិសាល របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាកាដូ ចែកជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិឡឥដ្ឋ ជាពិសេស បងប្អូនដែលរស់នៅក្នុងសង្កាត់បឹងកុកទាំងមូល ដើម្បីប្រើប្រាស់ជាប្រយោជន៍សាធារណៈ ។

ឯកឧត្ដម លន់ លឹមថៃ អភិបាល ខេត្តកំពង់ចាម បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ និងការសាកសួរសុខទុក្ខ និងសេចក្ដីនឹករលឹក ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះ ប្រជាពលរដ្ឋ ដែលមានវត្តមាននៅទីនេះ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ នៅក្នុងក្រុងកំពង់ចាម ទាំងមូល ផងដែរ ។ ឯកឧត្ដមអភិបាលខេត្ត បញ្ជាក់ថា សមិទ្ធផលនេះ គឺជាសមិទ្ធផល ដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់ជូនតាមរយៈរដ្ឋបាលខេត្តកំពង់ចាម ដើម្បីកសាងនូវផ្លូវចាក់កៅស៊ូ ១ខ្សែ នេះឡើង ដែលជាការទន្ទឹងចង់បាន របស់បងប្អូនប្រជាពលរដ្ឋយើង ដើម្បីធ្វើចរាចរណ៍ទៅវិញ ទៅមក ក៏ដូចជាការផ្ដល់នូវភាពងាយស្រួល ក្នុងការដឹកទំនិញ និងកសិផលផ្សេងៗទៀត ។ ឯកឧត្ដមបញ្ជាក់ថា ឥឡូវនេះ សេចក្ដីទន្ទឹងនោះ ក៏បានប្រែក្លាយទៅជាការពិត និងលេចចេញនូវសមិទ្ធផលជាក់ស្ដែង ឃើញច្បាស់នៅនឹងភ្នែក របស់ប្រជាពលរដ្ឋទូទៅយ៉ាងពិតប្រាកដ ហើយបានបំរើផលប្រយោជន៍ សម្រាប់ប្រជាពលរដ្ឋទូទៅ ទុកប្រើប្រាស់ ដោយទទួលបាននូវអត្ថប្រយោជន៍ស្មើៗគ្នា ស្របទៅតាមកម្មវិធីយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាលកម្ពុជា ។ ឯកឧត្ដមអភិបាលខេត្ត ក៏បានលើកឡើងដែរថា កន្លងមក អាជ្ញាធរ ខេត្តកំពង់ចាម បានខិតខំប្រឹងប្រែង ធ្វើការអភិវឌ្ឍ ទីក្រុងកំពង់ចាម ឲ្យកាន់តែស្រស់ស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកទស្សនាកំសាន្ត ។ តាមរយៈគោលបំណងនេះ យើងនៅតែបន្តអភិវឌ្ឍក្រុងកំពង់ចាម ឲ្យកាន់តែមានភាពស្រស់ស្អាតថែមទៀត ពោលគឺ ការអភិវឌ្ឍ នៅតែបន្តទៅមុខជានិច្ច ពុំឈប់ឈរឡើយ ។ ជាមួយនោះដែរ ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យនេះ អាជ្ញាធរខេត្ត នឹងបន្តអភិវឌ្ឍន៍ នៅតាមតំបន់ជាយក្រុង  នៅក្នុងសង្កាត់នានា របស់ក្រុងកំពង់ចាម ទៅតាមផែនការរបស់ខ្លួន ជាបន្តបន្ទាប់ទៀត ផងដែរ ។

ឯកឧត្ដម លន់ លឹមថៃ បានផ្ដាំផ្ញើ ចំពោះ ប្រជាពលរដ្ឋទាំងអស់  ក្រោយពីទទួលបាននូវផ្លូវ ១ខ្សែ នេះហើយ សូមចូលរួមថែរក្សា  ជាពិសេស រាល់ពេលធ្វើដំណើរ សូមគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នា ។ ដោយឡែក នៅសល់ពេលប្រមាណតែ ១សប្ដាហ៍ ទៀតប៉ុណ្ណោះ ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៤ នឹងឈានចូលមក ដូច្នេះ សូមបងប្អូនទាំងអស់ ត្រៀមឯកសារឲ្យបានគ្រប់គ្រាន នឹងអញ្ជើញទៅបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា ៕

រៀបចំដោយការិយាល័យសរុប និងពត៌មាន

អត្ថបទដោយ សារ៉ាត

18789010_1323014617767973_238813674_o 18789418_1323014614434640_542676755_o 18789621_1323014644434637_1592640467_o 18789902_1323014604434641_2019023559_o