សមិទ្ធិផលអគារសិក្សា ២ខ្នង ស្ថិតនៅឃុំកោះទន្ទឹម ស្រុកកំពង់សៀម ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ | ខេត្តកំពងចាម
ព័ត៌មានចុងក្រោយ
សារលិខិតជូនពរ​ និងអបអរសារទរ​ សម្តេចពិជ័យសេនា​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងការពារជាតិ​ របស់រដ្ឋបាលខេត្តកំពង់ចាម​ ។
សេចក្តីជូនដំណឹង
មន្ត្រីរាជការ ទាំងអស់ សូមយកចិត្តទុកដាក់ទទួលខុសត្រូវ លើតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីបំរើប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល
ផ្លូវចាក់កៅស៊ូ ១ខ្សែ ស្ថិតនៅភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម បានសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ
ឯកឧត្ដម លន់ លឹមថៃ សំណេះសំណាល និងផ្ដល់នូវអំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋ នៅក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម
សមិទ្ធិផលអគារសិក្សា ២ខ្នង ស្ថិតនៅឃុំកោះទន្ទឹម ស្រុកកំពង់សៀម ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
សម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រាលក្រួសក្រហម ១ខែ្ស ប្រវែង ៨៥០ម៉ែត្រ នៅក្នុងភូមិប៉ាក់ណាម ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន
«ផ្លូវនេះ គឺជាចរន្តសរសៃឈាមសេដ្ឋកិច្ចមួយដ៏សំខាន់ សម្រាប់ប្រជាពលរដ្ឋក្នុងស្រុកស្រីសន្ធរ និងបណ្ដាស្រុកផ្សេងៗទៀត ដែលនៅជាប់គ្នា»
ឯកឧត្ដម លន់ លឹមថៃ បញ្ចុះបឋមសិលាកសាងអគារសិក្សា ១ខ្នង កាត់ខ្សែបូរណ៍សម្ពោធផ្លូវ និងអគារសាលាឃុំ ស្រុកកំពង់សៀម
កម្មវិធីយុវជនខេត្តកំពង់ចាម នាំយុវជនឲ្យកាន់តែក្លាហាន

សមិទ្ធិផលអគារសិក្សា ២ខ្នង ស្ថិតនៅឃុំកោះទន្ទឹម ស្រុកកំពង់សៀម ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

សមិទ្ធិផលអគារសិក្សា ២ខ្នង មាន ១០បន្ទប់ ស្ថិតនៅសាលាបឋមសិក្សា ហ៊ុន សែន កោះកុក ក្នុងឃុំកោះទន្ទឹម ស្រុកកំពង់សៀម ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្ដមអភិបាល ខេត្តកំពង់ចាម រួមជាមួយសប្បុរសជន បានសម្ពោធដាក់ឲ្យប្រើប្រាស់ នាព្រឹកថ្ងៃទី១៣ ឧសភា ឆ្នាំ២០១៧ នេះ ក្រោមអធិបតីភាព ឯកឧត្ដម លន់ លឹមថៃ អភិបាល ខេត្តកំពង់ចាម ។

លោកស្រី ស្រី គឹមឆយ អភិបាល ស្រុកកំពង់សៀម បានជម្រាបថា  ចាប់តាំងពីប្រទេសជាតិ បានទទួលសុខសន្តិភាព ការអភិវឌ្ឍមានភាពរីកចំរើនយ៉ាងឆាប់រហ័ស ។ ជាក់ស្ដែង នៅក្នុងឃុំទាំង ១៥ របស់ស្រុកកំពង់សៀម ក៏មានការរីកចម្រើន ផងដែរ ។ ដោយឡែក នៅក្នុងឃុំកោះទន្ទឹម ក៏ទទួលបានសមិទ្ធិផលធំៗ ជាច្រើន រួមមានស្ពានបេតុង អគារបឋមសិក្សា និងសមិទ្ធិផលមួយចំនួនទៀត ជាពិសេស ថ្ងៃនេះ អគារបឋមសិក្សា ២ខ្នង មាន ១០បន្ទប់ សង់អំពីបេតុង ប្រក់ក្បឿង សង់ផុតពីដី បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាឱកាសនេះ ។

ឯកឧត្ដម លន់ លឹមថៃ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ និងការសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះប្រជាពលរដ្ឋទាំងអស់ ជាពិសេស បងប្អូនប្រជាពលរដ្ឋ នៅក្នុងឃុំកោះទន្ទឹម ស្រុកកំពង់សៀម ។ ដោយឡែក ជាមួយនឹងការថ្លែងអំណរគុណ ចំពោះ លោកឧកញ៉ា ហួត ឈឿន និងលោកជំទាវ លោកឧកញ៉ា ទេព ភារុំ និងលោកជំទាវ ដែលបានបរិច្ចាកនូវធនធានផ្ទាល់ខ្លួន  កសាងនូវអគារសិក្សានេះឡើង ឯកឧត្ដមអភិបាល ខេត្តកំពង់ចាម បានថ្លែងនូវសេចក្ដីរីករាយ ចំពោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ ក្នុងការកសាងនូវសមិទ្ធិផលជាច្រើន  នៅក្នុងខេត្តកំពង់ចាម និយាយរួម និងនិយាយដោយឡែ នៅក្នុងស្រុកកំពង់សៀម ក៏ដូចជា នៅក្នុងឃុំកោះទន្ទឹម ផងដែរ ។  ឯកឧត្ដមអភិបាលខេត្ត រំលឹកថា ការផ្លាស់ប្ដូរទីតាំង ដែលឈានមកសាងសង់អគារនេះឡើង ក៏ដោយសារសំណូមពររបស់គណៈកម្មការទ្រទ្រង់សាលា ក៏ដូចជា លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋយើង ក្នុងមូលដ្ឋាន ក៏ព្រោះតែ បច្ចុប្បន្ននេះ ទីតាំងអគារចាស់ បានទទួលរង់នូវការបាក់ស្រុតច្រាំងចូលក្នុងទន្លេ ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ ទៅដល់កូនចៅប្រជាពលរដ្ឋយើង ខណៈដែលកំពុងរៀនសូត្រនោះ ។ ម្យ៉ាងទៀត ទីតាំងកសាងអគារនេះ ក៏ជាកន្លែងសមស្រប និងជាចំណុចកណ្ដាល នៃឃុំកោះទន្ទឹម ផងដែរ ទើបអ្នកពាក់ព័ន្ធទាំងអស់ បានឯកភាពគ្នា ជ្រើសរើសយកមកសាងនូវអគារសិក្សាទាំង ២ខ្នង នេះឡើង ដើម្បីសម្រួលទៅដល់សិស្សានុសិស្ស  ទទួលបានការសិក្សារៀនសូត្រ ។ ឯកឧត្ដម លន់ លឹមថៃ បានលើកឡើងដែរថា បច្ចុប្បន្ននេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ ក្នុងការកសាងសាងនូវអគារសិក្សា នៅគ្រប់មូលដ្ឋាន ដោយសារ  សាលារៀន គឺជាថ្នាលបណ្ដុះបណ្ដាលធនធានមនុស្ស ជាទីកន្លែងផ្ដល់សេវាជូនកូនចៅប្រជាពលរដ្ឋ ទទួលបានចំណេះដឹង សម្រាប់កសាងអនាគតខ្លួនឯង កសាងក្រុមគ្រួសារ និងសង្គមជាតិ ទាំងមូល ផងដែរ ។

ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្ដម លន់ លឹមថៃ អភិបាល ខេត្តកំពង់ចាម ក៏បានជម្រុញទៅដល់ប្រជាពលរដ្ឋទាំងអស់ សូមជឿជាក់ទៅលើសម្ដេច ហ៊ុន សែន ដើម្បីបន្តគាំទ្រសម្ដេច ដើម្បីដឹកនាំនាវាកម្ពុជា ឲ្យកាន់តែរីកចម្រើនទៅមុខ ។ ដោយឡែក នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ កម្ពុជានឹងមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវត្រៀមឯកសារឲ្យបានគ្រប់គ្រាន់ និងចូលរួមបោះឆ្នោតឲ្យបានគ្រប់គ្នា ។

ផ្សាភ្ជាប់ជាមួយនឹងពិធីខាងលើនេះដែរ ឯកឧត្ដម លន់ លឹមថៃ  ក៏បាន ផ្ដល់នូវវត្ថុកំដរដៃ ដល់ប្រជាពលរដ្ឋ និងលោកគ្រូ អ្នកគ្រូ ដែលចូលរួមចំនួន ៩២០នាក់ ម្នាក់ៗ ភួយ ១ ។ សិស្សានុសិស្ស ១១១នាក់ សៀវភៅ ២ក្បាល ប៊ិច ២ដើម ម្នាក់ៗ និងថវិកា ២ពាន់រៀល ។ ឧបត្ថម្ភ កងកម្លាំងមូលដ្ឋានទាំង ៣ប្រភេទ ក្នុង ១អង្គភាពៗ ថវិកា ២០ម៉ឺនរៀល និងកម្លាំងប្រជាការពារ ថវិកា ១០ម៉ឺនរៀល ផងដែរ ៕

រៀបចំដោយការិយាល័យសរុប និងពត៌មាន

អត្ថបទដោយ សារ៉ាត

18452610_1310426159026819_765943878_o 18472430_1310426155693486_648427520_o 18493226_1310426162360152_1487576339_o 18519413_1310426175693484_676672822_o