សម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រាលក្រួសក្រហម ១ខែ្ស ប្រវែង ៨៥០ម៉ែត្រ នៅក្នុងភូមិប៉ាក់ណាម ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន | ខេត្តកំពងចាម
ព័ត៌មានចុងក្រោយ
សារលិខិតជូនពរ​ និងអបអរសារទរ​ សម្តេចពិជ័យសេនា​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងការពារជាតិ​ របស់រដ្ឋបាលខេត្តកំពង់ចាម​ ។
សេចក្តីជូនដំណឹង
មន្ត្រីរាជការ ទាំងអស់ សូមយកចិត្តទុកដាក់ទទួលខុសត្រូវ លើតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីបំរើប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល
ផ្លូវចាក់កៅស៊ូ ១ខ្សែ ស្ថិតនៅភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម បានសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ
ឯកឧត្ដម លន់ លឹមថៃ សំណេះសំណាល និងផ្ដល់នូវអំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋ នៅក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម
សមិទ្ធិផលអគារសិក្សា ២ខ្នង ស្ថិតនៅឃុំកោះទន្ទឹម ស្រុកកំពង់សៀម ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
សម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រាលក្រួសក្រហម ១ខែ្ស ប្រវែង ៨៥០ម៉ែត្រ នៅក្នុងភូមិប៉ាក់ណាម ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន
«ផ្លូវនេះ គឺជាចរន្តសរសៃឈាមសេដ្ឋកិច្ចមួយដ៏សំខាន់ សម្រាប់ប្រជាពលរដ្ឋក្នុងស្រុកស្រីសន្ធរ និងបណ្ដាស្រុកផ្សេងៗទៀត ដែលនៅជាប់គ្នា»
ឯកឧត្ដម លន់ លឹមថៃ បញ្ចុះបឋមសិលាកសាងអគារសិក្សា ១ខ្នង កាត់ខ្សែបូរណ៍សម្ពោធផ្លូវ និងអគារសាលាឃុំ ស្រុកកំពង់សៀម
កម្មវិធីយុវជនខេត្តកំពង់ចាម នាំយុវជនឲ្យកាន់តែក្លាហាន

សម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រាលក្រួសក្រហម ១ខែ្ស ប្រវែង ៨៥០ម៉ែត្រ នៅក្នុងភូមិប៉ាក់ណាម ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន

ផ្លូវក្រាលក្រួសក្រហម ១ខែ្ស មានប្រវែង ៨៥០ម៉ែត្រ ស្ថិតនៅក្នុងភូមិប៉ាក់ណាម ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី១២ ឧសភា ឆ្នាំ២០១៧ ក្រោមអធិបតីភាព លោក ផេន សុផល អភិបាល នៃគណៈអភិបាល ស្រុកកោះសូទិន ។ ពិធីនោះ ក៏មានការចូលរួមពីមន្ត្រីរាជការសាលាស្រុក ព្រមទាំង អាជ្ញាធរឃុំ  និងប្រជាពលរដ្ឋ អ្នកទទួលផលប្រយោជន៍ ប្រមាណជិត ១.០០០នាក់ ផងដែរ ។

លោក សេង អុល មេឃុំពាមប្រធ្នោះ បានអានរបាយណ៍ ស្ដីពីសមិទិ្ធផលនានា ដែលឃុំបានកសាង និងកំពុងកសាងឡើង ។ ដោយឡែក ដើម្បីចូលរួមសម្រួលការធ្វើដំណើរ របស់ប្រជាពលរដ្ឋ នៅមូលដ្នាន អាជ្ញាធរ ក៏បានកសាងផ្លូវក្រួសក្រហម ១ខ្សែ ប្រវែង ៨៥០ម៉ែត្រ  តភ្ជាប់ពីភូមិជីហែរ មកដល់ភូមិប៉ាក់ណាម ស្រុកកោះសូទិន ។

មានមតិសំណេះសំណាលជាមួយប្រជាពលរដ្ឋ នាឱកាសនោះ លោក ផេន សុផល អភិបាល នៃគណៈស្រុកកោះសូទិន  ក៏បានថ្លែងនូវការអរគុណ និងការកោតសរសើរ ចំពោះ បងប្អូនប្រជាពលរដ្ឋយើង ដែលបានសហការជាមួយ អាជ្ញាធរមូលដ្ឋាន ក្នុងការជួយសម្របសម្រួល ដើម្បី ឲ្យលេចចេញនូវសមិទ្ធផលនេះឡើង ។ ស្ថិតក្នុងឱកាសនោះដែរ លោកអភិបាលស្រុក ក៏បានបង្ហាញមុខសមាសភាពបេក្ខជន ក្រុមប្រឹក្សាឃុំ ពាមប្រធ្នោះ  ដើម្បី ឲ្យប្រជាពលរដ្ឋបានស្គាល់ និងធ្វើការធ្វើជ្រើសរើសតំណាងរបស់ខ្លួន នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ ដើម្បី បន្តដឹកនាំ និងអភិវឌ្ឍន៍មូលដ្ឋាន ឲ្យកាន់តែរីកចម្រើនទៅមុខ ជាបន្តទៅទៀត ។ ទន្ទឹមនឹងនោះដែរ លោក ផេន សុផល ក៏បានជម្រុញទៅដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តការជឿជាក់  ទៅដល់កិច្ចខិតខំប្រឹងប្រែង និងការដឹកនាំប្រទេសជាតិ ប្រកបដោយកត្តិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល និងគាំទ្រសម្ដេច ជានាយករដ្ឋមន្ត្រី ក្នុងអាណត្តិខាងមុខ ក៏ដូចជាអាណាត្តិបន្តបន្ទាប់ទៀត ដើម្បីបន្តដឹកនាំនាវាកម្ពុជា ឲ្យកាន់តែរីកចម្រើនទៅមុខ ។

ផ្សាភ្ជាប់ជាមួយនឹង ចំណងដៃផ្លូវក្រាលក្រួសក្រហម ១ខ្សែ ខាងលើនេះដែរ  លោកអភិបាលស្រុកកោះសូទិន ក៏បានផ្ដល់នូវវត្ថុកំដរដៃ ដល់យាយ តា និងប្រជាពលរដ្ឋដែលបានចូលរួម ម្នាក់ៗ ក្រមា ១ និង ថវិកា ៥ពាន់រៀល ផងដែរ ៕

រៀបចំដោយការិយាល័យសរុប និងពត៌មាន

អត្ថបទដោយ សារ៉ាត