«ផ្លូវនេះ គឺជាចរន្តសរសៃឈាមសេដ្ឋកិច្ចមួយដ៏សំខាន់ សម្រាប់ប្រជាពលរដ្ឋក្នុងស្រុកស្រីសន្ធរ និងបណ្ដាស្រុកផ្សេងៗទៀត ដែលនៅជាប់គ្នា» | ខេត្តកំពងចាម
ព័ត៌មានចុងក្រោយ
សារលិខិតជូនពរ​ និងអបអរសារទរ​ សម្តេចពិជ័យសេនា​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងការពារជាតិ​ របស់រដ្ឋបាលខេត្តកំពង់ចាម​ ។
សេចក្តីជូនដំណឹង
មន្ត្រីរាជការ ទាំងអស់ សូមយកចិត្តទុកដាក់ទទួលខុសត្រូវ លើតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីបំរើប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល
ផ្លូវចាក់កៅស៊ូ ១ខ្សែ ស្ថិតនៅភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម បានសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ
ឯកឧត្ដម លន់ លឹមថៃ សំណេះសំណាល និងផ្ដល់នូវអំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋ នៅក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម
សមិទ្ធិផលអគារសិក្សា ២ខ្នង ស្ថិតនៅឃុំកោះទន្ទឹម ស្រុកកំពង់សៀម ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
សម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រាលក្រួសក្រហម ១ខែ្ស ប្រវែង ៨៥០ម៉ែត្រ នៅក្នុងភូមិប៉ាក់ណាម ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន
«ផ្លូវនេះ គឺជាចរន្តសរសៃឈាមសេដ្ឋកិច្ចមួយដ៏សំខាន់ សម្រាប់ប្រជាពលរដ្ឋក្នុងស្រុកស្រីសន្ធរ និងបណ្ដាស្រុកផ្សេងៗទៀត ដែលនៅជាប់គ្នា»
ឯកឧត្ដម លន់ លឹមថៃ បញ្ចុះបឋមសិលាកសាងអគារសិក្សា ១ខ្នង កាត់ខ្សែបូរណ៍សម្ពោធផ្លូវ និងអគារសាលាឃុំ ស្រុកកំពង់សៀម
កម្មវិធីយុវជនខេត្តកំពង់ចាម នាំយុវជនឲ្យកាន់តែក្លាហាន

«ផ្លូវនេះ គឺជាចរន្តសរសៃឈាមសេដ្ឋកិច្ចមួយដ៏សំខាន់ សម្រាប់ប្រជាពលរដ្ឋក្នុងស្រុកស្រីសន្ធរ និងបណ្ដាស្រុកផ្សេងៗទៀត ដែលនៅជាប់គ្នា»

ឯកឧត្ដម លន់ លឹមថៃ អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម មានប្រសាសន៍លើកឡើងថា ៖

«ផ្លូវនេះ គឺជាចរន្តសរសៃឈាមសេដ្ឋកិច្ចមួយដ៏សំខាន់ សម្រាប់ប្រជាពលរដ្ឋក្នុងស្រុកស្រីសន្ធរ និងបណ្ដាស្រុកផ្សេងៗទៀត ដែលនៅជាប់គ្នា» ។ មានប្រសាសន៍បែបនេះ បានធ្វើឡើងខណៈដែលឯកឧត្ដម បានអញ្ជើញពិនិត្យការដ្ឋានសាងសង់ផ្លូវ ១ខ្សែ ហើយជួបសំណេះសំ ណាលជាមួយប្រជាពលរដ្ឋ  នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ នេះ ។

គួររំលឹកថា ឆ្លើយតបទៅនឹងសំណូមពរ របស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងស្រុកស្រីសន្ធរ  សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បាននូវផ្លូវ ១ខ្សែ ប្រវែង ១៩.៥០០ម៉ែត្រ ទទឹង ៧ម៉ែត្រ និងចញ្ចើមផ្លូវសងខាង ២ម៉ែត្រ    ឆ្លងកាត់ឃុំចំនួន ៧ឃុំ គឺ ៖ ឃុំព្រែកពោធ៍ ផ្ទះកណ្តាល  ព្រែកដំបូក  ស្វាយខ្សាច់ភ្នំ ឬស្សីស្រុក កោះអណ្តែត និងឃុំព្រែករំដេង ស្ថិតនៅក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ មកដល់ បច្ចុប្បន្ននេះ បានកសាង សម្រេចបានប្រវែង ៤គីឡូម៉ែត្រ ហើយ ។

ឯកឧត្ដម លន់ លឹមថៃ មានប្រសាសន៍ថា ការកសាងផ្លូវខាងលើនេះឡើង គឺដើម្បីឆ្លើយតបទៅនឹងសំណូមពរ ការលំបាក ក៏ដូចជាជួយសម្រួលក្នុងការធ្វើចរាចរណ៍ ក៏ដូចជាការធ្វើដំណើរប្រជាពលរដ្ឋយើង នៅក្នុងមូលដ្ឋាន ។ ឯកឧត្ដមអភិបាលខេត្តបន្តថា ក្រោមការយកចិត្តទុកដាក់របស់សម្ដេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក៏បានខិតខកែប្រែ ជនបទ ឲ្យកាន់តែកៀកទីក្រុង តាមរយៈការស្ថាបនាផ្លូវ ឲ្យបានច្រើន ដើម្បីតភ្ជាប់ពីជនបទ មកកាន់ទីក្រុង ។ យ៉ាងណាម៉ិញ ផ្លូវ ១ខ្សែ នេះ គឺបានសម្រួលទៅដល់ប្រជាពលរដ្ឋទូទៅ ធ្វើដំណើរទៅវិញ ទៅមក ។ ផ្លូវថ្នល់  គឺជាសរសៃឈាម នៃសេដ្ឋកិច្ចជាតិ ។ មានផ្លូវ គឺមានសេចក្ដីសង្ឃឹម ។ ទន្ទឹមនឹងនោះ ការកសាងផ្លូវ ១ខ្សែ នេះឡើង គឺចូលរួមចំណែកទៅដល់ការកាត់បន្ថយភាពក្រីក្រប្រជាពលរដ្ឋយើង  ស្របតាមកម្មវិធីនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ។ ឯកឧត្ដមអភិបាលខេត្ត ក៏បានរំលឹកទៅដល់ប្រជាពលរដ្ឋទាំងអស់ ផងដែរថា  ការកសាងសមិទ្ធិផលនានា រួមជាមួយនឹងផ្លូវ ១ខ្សែ នេះ បាន គឺអាស្រ័យដោយប្រទេសជាតិ មានសុខសន្តិភាព និងស្ថេរភាពនយោបាយ ពោលគឺ ប្រទេសជាតិមានសុខសន្តិភាព គឺបានផ្ដល់ឱកាសឲ្យមូលដ្ឋានមានការអភិវឌ្ឍន៍ ។

ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្ដម លន់ លឹមថៃ អភិបាល ខេត្តកំពង់ចាម ក៏បានផ្ដាំផ្ញើអ្នកទទួលការគម្រោង ត្រូវយកចិត្តទុកដាក់ លើកិច្ចការរបស់ខ្លួន ទៅតាមបទដ្ឋានបច្ចេកទេស ។ ដោយឡែក  បងប្អូនប្រជាពលរដ្ឋដែលបានចុះបោះឆ្នោតហើយ សូមត្រៀមលក្ខណៈសម្បត្តិ និងឯកសារ ឲ្យបានគ្រប់គ្រាន់ ហើយអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី០៤ មិថុនា ឆ្នាំ២០១៧ ឲ្យបានគ្រប់ៗគ្នា ។

រៀបចំដោយការិយាល័យសរុប និងពត៌មាន

អត្ថបទដោយ សារ៉ាត

18472188_1310423302360438_692349037_o 18493303_1310423295693772_895643107_o 18516811_1310423312360437_1630376179_o 18519170_1310423315693770_948674076_o