ឯកឧត្ដម លន់ លឹមថៃ បញ្ចុះបឋមសិលាកសាងអគារសិក្សា ១ខ្នង កាត់ខ្សែបូរណ៍សម្ពោធផ្លូវ និងអគារសាលាឃុំ ស្រុកកំពង់សៀម | ខេត្តកំពងចាម
ព័ត៌មានចុងក្រោយ
សារលិខិតជូនពរ​ និងអបអរសារទរ​ សម្តេចពិជ័យសេនា​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងការពារជាតិ​ របស់រដ្ឋបាលខេត្តកំពង់ចាម​ ។
សេចក្តីជូនដំណឹង
មន្ត្រីរាជការ ទាំងអស់ សូមយកចិត្តទុកដាក់ទទួលខុសត្រូវ លើតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីបំរើប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល
ផ្លូវចាក់កៅស៊ូ ១ខ្សែ ស្ថិតនៅភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម បានសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ
ឯកឧត្ដម លន់ លឹមថៃ សំណេះសំណាល និងផ្ដល់នូវអំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋ នៅក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម
សមិទ្ធិផលអគារសិក្សា ២ខ្នង ស្ថិតនៅឃុំកោះទន្ទឹម ស្រុកកំពង់សៀម ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
សម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រាលក្រួសក្រហម ១ខែ្ស ប្រវែង ៨៥០ម៉ែត្រ នៅក្នុងភូមិប៉ាក់ណាម ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន
«ផ្លូវនេះ គឺជាចរន្តសរសៃឈាមសេដ្ឋកិច្ចមួយដ៏សំខាន់ សម្រាប់ប្រជាពលរដ្ឋក្នុងស្រុកស្រីសន្ធរ និងបណ្ដាស្រុកផ្សេងៗទៀត ដែលនៅជាប់គ្នា»
ឯកឧត្ដម លន់ លឹមថៃ បញ្ចុះបឋមសិលាកសាងអគារសិក្សា ១ខ្នង កាត់ខ្សែបូរណ៍សម្ពោធផ្លូវ និងអគារសាលាឃុំ ស្រុកកំពង់សៀម
កម្មវិធីយុវជនខេត្តកំពង់ចាម នាំយុវជនឲ្យកាន់តែក្លាហាន

ឯកឧត្ដម លន់ លឹមថៃ បញ្ចុះបឋមសិលាកសាងអគារសិក្សា ១ខ្នង កាត់ខ្សែបូរណ៍សម្ពោធផ្លូវ និងអគារសាលាឃុំ ស្រុកកំពង់សៀម

នៅព្រឹកថ្ងៃទី០៧ ឧសភា ឆ្នាំ២០១៧ នេះ ឯកឧត្ដម លន់ លឹមថៃ អភិបាល ខេត្តកំពង់ចាម អញ្ជើញបញ្ចុះបឋមសិលាកសាងអគារសិក្សា ១ខ្នង កាត់ខ្សែបូរណ៍សម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវ ៤ខ្សែ ប្រវែង ១.២៨០ម៉ែត្រ និងអគារសាលាឃុំ ១ខ្នង ទំហំ គុណនឹង ៧ម៉ែត្រ ស្ថិតនៅឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

លោកស្រី ស្រី គឹមឆយ អភិបាល ស្រុកកំពង់សៀម បានជម្រាបថា  ចាប់តាំងពីប្រទេសជាតិ បានទទួលសុខសន្តិភាព ការអភិវឌ្ឍមានភាពរីកចំរើនយ៉ាងឆាប់រហ័ស ។ ជាក់ស្ដែង នៅក្នុងឃុំទាំង ១៥ របស់ស្រុកកំពង់សៀម មាន ៖ ទឹក ភ្លើង ផ្លូវ សាលារៀន វត្តអារាម …។ល។ ហើយជាបន្តបន្ទាប់ បាននឹងកំពុងផ្លាស់ប្ដូរផ្លូវដី ជាផ្លូវកៅស៊ូ ឬបេតុង ដើម្បីធានាភាពរឹងមាំ និងប្រើប្រាស់បានយូរអង្វែង ។ ដោយឡែក នៅក្នុងឃុំគគរ ទទួលបានសមិទ្ធិផល ជាច្រើន ជាពិសេស ថ្ងៃនេះ ឯកឧត្ដមអភិបាលខេត្ត បានអញ្ចើញបញ្ចុះបឋមសិលា កសាងអគារសិក្សាគគរ ១ខ្នង មាន ៤បន្ទប់ សម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវ ៤ខ្សែ ប្រវែង ១.២៨០ម៉ែត្រ និងអគារសាលាឃុំ ១ខ្នង ទំហំ គុណនឹង ៧ម៉ែត្រ ។ ក្នុងនាមរដ្ឋបាលស្រុក រដ្ឋបាលឃុំ លោកស្រីអភិបាល បានថ្លែងអំណរគុណ ចំពោះ ឯកឧត្ដមអភិបាលខេត្ត និងលោកជំទាវ ដែលតែងតែ យកចិត្តទុកដាក់ជាមួយនឹងប្រជាពលរដ្ឋទូទាំងខេត្ត ហើយបានចលនាជួយគៀងគរ សប្បុរសជន ពិសេស បរិច្ចាកធនធាផ្ទាល់ខ្លួន ជួយកសាងសមិទ្ធិផល សម្រាប់ប្រជាពលរដ្ឋប្រើប្រើប្រាស់ និងសម្រួលជីវភាពរស់នៅជារៀងរហូតមក ។

ឯកឧត្ដម លន់ លឹមថៃ អភិបាល ខេត្តកំពង់ចាម បានថ្លែងនូវសេចក្ដីរីករាយ ដោយសារតែឃុំគកគរ ទទួលបានសមិទ្ធិផលយ៉ាងច្រើន ពីរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ជាមួយនឹងការជម្រាបជូនអំពីប្រវត្តិខ្លះៗ ដែលឯកឧត្ដម ធ្លាប់រស់នៅជាកូនសិស្សលោក ហើយបានសិក្សារៀនសូត្រ និងមានចំណេះដឹងពីវត្តគគរ តាំងពីអាយុ ៦ឆ្នាំ មក ឯកឧត្ដមអភិបាល ខេត្តកំពង់ចាម បានបញ្ជាក់ថា សមិទ្ធិផលទាំងអស់នេះ គឺជាសមិទ្ធិផលថ្មីបន្ថែមទៀត ដែលរាជរដ្ឋាភិបាល និងសប្បុរសជន បានជួយពីមុនមក បន្ថែមទៅលើសមិទ្ធិផលដែលមានកន្លងទៅ ។ ការកសាងនូវសមិទ្ធិផលទាំងអស់នេះឡើង ក៏ដោយសារសំណូមពររបស់ក្រុមប្រឹក្សាឃុំ និងបេក្ខជនក្រុមប្រឹក្សាថ្មី ក្នុងឃុំគគរ ក៏ដូចជាសំណូមពរលោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋ បានស្នើមកថ្នាក់ដឹកនាំ ក៏ព្រោះតែសាលារៀននៅទីនេះ មានការខ្វះខាត និងសភាពចាស់ទ្រុឌទ្រោម ត្រូវកែលម្អ និងកសាង ជាបន្តបន្ទាប់ ទៅតាមកំណើន នៃសិស្សានុសិស្ស ជាកូនចៅ របស់ប្រជាពលរដ្ឋ ។ ម្យ៉ាងវិញទៀត សាលារៀន គឺជាថ្នាលបណ្ដុះបណ្ដាលធនធានមនុស្ស ជាទីកន្លែងផ្ដល់សេវាជូនកូនចៅប្រជាពលរដ្ឋ ទទួលបានចំណេះដឹង សម្រាប់កសាងអនាគតខ្លួនឯង កសាងក្រុមគ្រួសារ និងសង្គមជាតិ ទាំងមូល ផងដែរ ។ បច្ចុប្បន្ននេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ ក្នុងការកសាងសាងនូវអគារសិក្សា នៅគ្រប់មូលដ្ឋាន ដោយសារតែ ជំនាន់ ប៉ុល ពត បានកាប់សម្លាប់អ្នកចេះ អ្នកដឹងអស់ ទើបសម្ដេចទាមទារ ត្រូវតែខិតខំបង្កើតធនធានមនុស្សឡើងវិញ តាមរយៈការកសាងនូវអគារសិក្សាឲ្យបានច្រើន ដើម្បីកូនចៅប្រជាពលរដ្ឋ បានសិក្សារៀនសូត្រគ្រប់ៗគ្នា ។ ចំណែកឯក ស្នាក់ការឃុំ គឺជាកន្លែងចាំបាច់ សម្រាប់ទំនាក់ទំនង និងសម្រួលឲ្យប្រជាពលរដ្ឋទទួលសេវា ហើយក៏ដូចជាទីកន្លែងសមរម្យ និងល្អប្រសើរ សម្រាប់ក្រុមប្រឹក្សាឃុំបំពេញភារកិច្ចការងារ ផងដែរ ។ ដោយឡែក ការកសាងផ្លូវ ទាំង ៤ខ្សែ ខាងលើ គឺដើម្បីបំពេញនូវសេចក្ដីត្រូវការ និងបំរើទៅដល់ការប្រើប្រាស់របស់មូលដ្ឋាន និងបានចូលរួមចំណែកការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាមកម្មវិធីនយោបាយយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលកម្ពុជា ។

ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្ដម លន់ លឹមថៃ អភិបាល ខេត្តកំពង់ចាម ក៏បានជម្រុញទៅដល់ប្រជាពលរដ្ឋទាំងអស់ សូមជឿជាក់ទៅលើសម្ដេច ហ៊ុន សែន ដើម្បីបន្តដឹកនាំនាវាកម្ពុជា ឲ្យកាន់តែរីកចម្រើនទៅមុខ ជាបន្តទៅទៀត ។ ដោយឡែក នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ កម្ពុជានឹងមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមបោះឆ្នោតឲ្យបានគ្រប់គ្នា ។

ផ្សាភ្ជាប់ជាមួយនឹងពិធីខាងលើនេះដែរ ឯកឧត្ដម លន់ លឹមថៃ  ក៏បាន ផ្ដល់នូវវត្ថុកំដរដៃ ដល់ប្រជាពលរដ្ឋដែលចូលរួម ម្នាក់ៗ ភួយ ១ ឧបត្ថម្ភកងកម្លាំងទាំង ៣ប្រភេទ ១អង្គភាពៗ ថវិកា ២០ម៉ឺនរៀល និងប្រជាការពារ ថវិកា ១០ម៉ឺនរៀល ផងដែរ ៕

រៀបចំដោយការិយាល័យសរុប និងពត៌មាន

អត្ថបទដោយ សារ៉ាត

18493261_1310420549027380_70850201_o 18493303_1310420542360714_1176009508_o 18516533_1310420545694047_2142112434_o 18516605_1310420539027381_1869631462_o