កម្មវិធីយុវជនខេត្តកំពង់ចាម នាំយុវជនឲ្យកាន់តែក្លាហាន | ខេត្តកំពងចាម
ព័ត៌មានចុងក្រោយ
សារលិខិតជូនពរ​ និងអបអរសារទរ​ សម្តេចពិជ័យសេនា​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងការពារជាតិ​ របស់រដ្ឋបាលខេត្តកំពង់ចាម​ ។
សេចក្តីជូនដំណឹង
មន្ត្រីរាជការ ទាំងអស់ សូមយកចិត្តទុកដាក់ទទួលខុសត្រូវ លើតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីបំរើប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល
ផ្លូវចាក់កៅស៊ូ ១ខ្សែ ស្ថិតនៅភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម បានសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ
ឯកឧត្ដម លន់ លឹមថៃ សំណេះសំណាល និងផ្ដល់នូវអំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋ នៅក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម
សមិទ្ធិផលអគារសិក្សា ២ខ្នង ស្ថិតនៅឃុំកោះទន្ទឹម ស្រុកកំពង់សៀម ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
សម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រាលក្រួសក្រហម ១ខែ្ស ប្រវែង ៨៥០ម៉ែត្រ នៅក្នុងភូមិប៉ាក់ណាម ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន
«ផ្លូវនេះ គឺជាចរន្តសរសៃឈាមសេដ្ឋកិច្ចមួយដ៏សំខាន់ សម្រាប់ប្រជាពលរដ្ឋក្នុងស្រុកស្រីសន្ធរ និងបណ្ដាស្រុកផ្សេងៗទៀត ដែលនៅជាប់គ្នា»
ឯកឧត្ដម លន់ លឹមថៃ បញ្ចុះបឋមសិលាកសាងអគារសិក្សា ១ខ្នង កាត់ខ្សែបូរណ៍សម្ពោធផ្លូវ និងអគារសាលាឃុំ ស្រុកកំពង់សៀម
កម្មវិធីយុវជនខេត្តកំពង់ចាម នាំយុវជនឲ្យកាន់តែក្លាហាន

កម្មវិធីយុវជនខេត្តកំពង់ចាម នាំយុវជនឲ្យកាន់តែក្លាហាន

កម្មវិធីយុវជនខេត្តកំពង់ចាម នាំយុវជនឲ្យកាន់តែក្លាហាន

កម្មវិធីផ្លាស់ប្តូរភាពជាអ្នកដឹកនាំ បទពិសោធន៍ និងចំណេះដឹងរបស់និស្សិត ដែលបានចាប់ផ្តើមកាលពីថ្ងៃទី 23 ខែធ្នូ ឆ្នាំ 2016 រហូតដល់ថ្ងៃទី 6 ខែ មីនា ឆ្នាំ 2017 ត្រូវបានបិទបញ្ចប់ជាផ្លូវការនៅព្រឹក ថ្ងៃទី 7 មីនា 2017 ក្រោមអធិបតីភាពឯកឧត្តម លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម ជាមួយនឹងវត្តមានដ៏កិត្តិយសនៃនិស្សិតចំនួនជាង 1,000នាក់មកពីគ្រប់សាកលវិទ្យាល័យ និងគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងខេត្តកំពង់ចាម គឺមួយថ្ងៃមុនទិវាសិទ្ធិនារីអន្តរជាតិលើកទី 106 ។

កម្មវិធីនេះ មានគោលបំណងសំខាន់ចំនួន 3 គឺ 1) បញ្ជ្រាប និងផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងការអភិវឌ្ឍសង្គមថ្មីដល់និស្សិត 2) ផ្សាភ្ជាប់ការទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងថ្នាក់ដឹកនាំខេត្ត និងយុវជន យុវជន និងយុវជន និងទី 3) លើកទឹកចិត្តដល់និស្សិតឲ្យចូលរួមចំណែកកាន់តែខ្លាំងក្នុងការអភិវឌ្ឍសង្គម ។

ឯកឧត្តមអភិបាលខេត្តបានសង្កត់ធ្ងន់ថា សារៈប្រយោជន៍នៃកម្មវិធីយុវជននេះ បានអនុញ្ញាតឲ្យនិស្សិតយល់កាន់តែច្បាស់អំពីគោលនយោបាយកំណែទម្រង់រដ្ឋបាលសាធារណៈកម្ពុជានៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យជាអាទិភាពមួយចំនួននៅក្នុងប្រទេសកម្ពុជា ដូចជា វិស័យកសិកម្ម សុខាភិបាល អប់រំ ច្បាប់ចរាចរផ្លូវគោគ និងការអភិវឌ្ឍក្រុងកំពង់ចាម ដែលប្រធានបទទាំងនេះ បង្ហាញដោយប្រធានមន្ទីរ និងតំណាងមន្ទីរអង្គភាពស្ថាប័នពាក់ព័ន្ធ ។ លើសពីនេះទៀត ឯកឧត្តមបានលើកទឹកចិត្តឲ្យនិស្សិតទទួលបានឱកាសនៃការធ្វើកម្មសិក្សាលើប្រធានបទណាមួយនៅតាមមន្ទីរ អង្គភាពនានាតាមការជាក់ស្តែង ។

នៅក្នុងប្រសាសន៍បិទកម្មវិធី ឯកឧត្តមអភិបាលខេត្តបានផ្សព្វផ្សាយបន្ថែមអំពីការអភិវឌ្ឍថ្មីៗក្រោមការដឹកនាំប្រកបដោយភាពវៃឆ្លាតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានដាស់តឿនអំពីការរួមគ្នាអនុវត្តតាមគោលការណ៍នានារបស់រាជរដ្ឋាភិបាល ដូចជា គោលនយោបាយភូមិឃុំមានសុវត្ថិភាព ការប្រយុទ្ធប្រឆាំងការជួញដូរស្ត្រី និងកុមារ ការការពារបរិស្ថាន ។ល។ ជាចុងក្រោយ ឯកឧត្តមបានអំពាវនាវដល់យុវជនទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី 4 ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី 4 ខែ មិថុនា ឆ្នាំ 2017 ខាងមុខ ។

17155258_258545701222510_6458476688733614370_n 17156036_258545677889179_8708434204216133830_n 17156209_258545687889178_5197448671238729880_n 17190442_258545697889177_7091549254486009524_n