ខេត្តកំពង់ចាម អបអរសាទរទិវាសិទ្ធិនារីអន្តរជាតិលើកទី 106 នៅរោងចក្រប្រាយ៍ស៊ូ ស្រុកជើងព្រៃ | ខេត្តកំពងចាម
ព័ត៌មានចុងក្រោយ
សារលិខិតជូនពរ​ និងអបអរសារទរ​ សម្តេចពិជ័យសេនា​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងការពារជាតិ​ របស់រដ្ឋបាលខេត្តកំពង់ចាម​ ។
សេចក្តីជូនដំណឹង
មន្ត្រីរាជការ ទាំងអស់ សូមយកចិត្តទុកដាក់ទទួលខុសត្រូវ លើតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីបំរើប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល
ផ្លូវចាក់កៅស៊ូ ១ខ្សែ ស្ថិតនៅភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម បានសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ
ឯកឧត្ដម លន់ លឹមថៃ សំណេះសំណាល និងផ្ដល់នូវអំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋ នៅក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម
សមិទ្ធិផលអគារសិក្សា ២ខ្នង ស្ថិតនៅឃុំកោះទន្ទឹម ស្រុកកំពង់សៀម ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
សម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រាលក្រួសក្រហម ១ខែ្ស ប្រវែង ៨៥០ម៉ែត្រ នៅក្នុងភូមិប៉ាក់ណាម ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន
«ផ្លូវនេះ គឺជាចរន្តសរសៃឈាមសេដ្ឋកិច្ចមួយដ៏សំខាន់ សម្រាប់ប្រជាពលរដ្ឋក្នុងស្រុកស្រីសន្ធរ និងបណ្ដាស្រុកផ្សេងៗទៀត ដែលនៅជាប់គ្នា»
ឯកឧត្ដម លន់ លឹមថៃ បញ្ចុះបឋមសិលាកសាងអគារសិក្សា ១ខ្នង កាត់ខ្សែបូរណ៍សម្ពោធផ្លូវ និងអគារសាលាឃុំ ស្រុកកំពង់សៀម
កម្មវិធីយុវជនខេត្តកំពង់ចាម នាំយុវជនឲ្យកាន់តែក្លាហាន

ខេត្តកំពង់ចាម អបអរសាទរទិវាសិទ្ធិនារីអន្តរជាតិលើកទី 106 នៅរោងចក្រប្រាយ៍ស៊ូ ស្រុកជើងព្រៃ

នៅរសៀល ថ្ងៃទី 7 មីនា 2017 នេះ ឯកឧត្តម លន់ លឹមថៃ អភិបាលខេត្ត រួមជាមួយសហការី ដែលមានមន្ទីរកិច្ចការនារីខេត្តជាសេនាធិការ បានប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ 8 មីនា 2017 លើកទី 106 លើប្រធានបទ “ស្ត្រីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព នៅរោងចក្រប្រាយ៍ស៊ូ ស្ថិតក្នុងស្រុកជើងព្រៃ ជាមួយនឹងនិយោជក និងនយោជិកចំនួន 1,045នាក់ ។

ឯកឧត្តមអភិបាលខេត្តបានជម្រាបជូនបងប្អូននយោជកថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានខិតខំប្រឹងប្រែងទាក់ទាញអ្នកវិនិយោគបរទេសឲ្យមកវិនិយោគរោងចក្រនៅក្នុងប្រទេសកម្ពុជា ជាហេតុធ្វើឲ្យបងប្អូនមានការងារធ្វើនៅមូលដ្ឋាន ហើយមានកំណើនសេដ្ឋកិច្ចក្នុងគ្រួសារ និងសង្គមជាតិ ។ សូមកុំឲ្យចាញ់បោក និងជឿពាក្យញុះញង់របស់ជនអគតិ ដែលចង់ធ្វើឲ្យបងប្អូននយោជកឈ្លោះគ្នា បែកបាក់សាមគ្គី បង្កើតជាកំហឹង ។ ឯកឧត្តមអភិបាលខេត្តបានអំពាវនាវដល់នយោជកឲ្យទាក់ទងផ្ទាល់ជាអាជ្ញាធរស្រុក នៅពេលមានភាពមិនប្រក្រតីណាមួយកើតឡើងពាក់ព័ន្ធនឹងការងារក្នុងរោងចក្រ ។ លើសពីនេះ ឯកឧត្តមបានលើកអំពីការធ្វើចំណាកស្រុកដោយខុសច្បាប់ និងប្រថុយប្រថាន ដែលនេះជាទង្វើមិនល្អ ហើយបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋធ្វើចំណាកស្រុកដោយស្របច្បាប់ ។

16939222_258750611202019_1103076776059727636_n 17155754_258750431202037_5558998169889154554_n (1) 17156133_258751057868641_5223350957762500121_n 17201173_258750624535351_3123132186737440446_n 17201294_258751157868631_160449408161298184_n 17201364_258750477868699_2139533931113867723_n (1)