សេចក្តីជូនដំណឹង | ខេត្តកំពងចាម
ព័ត៌មានចុងក្រោយ
សារលិខិតជូនពរ​ និងអបអរសារទរ​ សម្តេចពិជ័យសេនា​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងការពារជាតិ​ របស់រដ្ឋបាលខេត្តកំពង់ចាម​ ។
សេចក្តីជូនដំណឹង
មន្ត្រីរាជការ ទាំងអស់ សូមយកចិត្តទុកដាក់ទទួលខុសត្រូវ លើតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីបំរើប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល
ផ្លូវចាក់កៅស៊ូ ១ខ្សែ ស្ថិតនៅភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម បានសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ
ឯកឧត្ដម លន់ លឹមថៃ សំណេះសំណាល និងផ្ដល់នូវអំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋ នៅក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម
សមិទ្ធិផលអគារសិក្សា ២ខ្នង ស្ថិតនៅឃុំកោះទន្ទឹម ស្រុកកំពង់សៀម ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
សម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រាលក្រួសក្រហម ១ខែ្ស ប្រវែង ៨៥០ម៉ែត្រ នៅក្នុងភូមិប៉ាក់ណាម ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន
«ផ្លូវនេះ គឺជាចរន្តសរសៃឈាមសេដ្ឋកិច្ចមួយដ៏សំខាន់ សម្រាប់ប្រជាពលរដ្ឋក្នុងស្រុកស្រីសន្ធរ និងបណ្ដាស្រុកផ្សេងៗទៀត ដែលនៅជាប់គ្នា»
ឯកឧត្ដម លន់ លឹមថៃ បញ្ចុះបឋមសិលាកសាងអគារសិក្សា ១ខ្នង កាត់ខ្សែបូរណ៍សម្ពោធផ្លូវ និងអគារសាលាឃុំ ស្រុកកំពង់សៀម
កម្មវិធីយុវជនខេត្តកំពង់ចាម នាំយុវជនឲ្យកាន់តែក្លាហាន

សេចក្តីជូនដំណឹង

រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តកំពង់ចាម ជ្រាបថា កាលពីថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០១៦ កន្លងទៅថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចកែសម្រួលតម្លៃសេវារដ្ឋបាលមួយចំនួន ដោយមិនយកកម្រៃសេវាអ្វីឡើយ (០០រៀល) ពីបងប្អូនប្រជាពលរដ្ឋ ។ សេវារដ្ឋបាលទាំងនោះរួមមាន ១) ការស្នើសុំរៀបចំអាពាហ៌ពិពាហ៌របស់ជនបរទេសជាមួយប្រជាពលរដ្ឋខ្មែរ ២) ការផ្តល់សៀវភៅស្នាក់នៅ ៣) ទុតិយតា ឬតតិយតាសៀវភៅស្នាក់នៅ ៤) ការស្នើសុំបន្ថែម ឬបន្ថយសមាជិកគ្រួសារក្នុងសៀវភៅស្នាក់នៅ ៥) ការផ្តល់សៀវភៅគ្រួសារ ៦) ទុតិយតា ឬតតិយតាសៀវភៅគ្រួសារ ៧) ការស្នើសុំបន្ថែម ឬបន្ថយសមាជិកគ្រួសារក្នុងសៀវភៅគ្រួសារ ៨) ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និង ៩) ទុតិយតា ឬតតិយតាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ។ ការកែសម្រួលតម្លៃសេវារដ្ឋបាលនេះ ត្រូវបានធ្វើឡើងតាមរយៈប្រកាសអន្តរក្រសួងលេខ ១៤៤១៤ប្រក ចុះថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០១៦ របស់នៃក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

នេះគឺជាដំណឹងល្អថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើរជូនបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ។

រដ្ឋបាលខេត្តកំពង់ចាម សូមបញ្ជាក់ថា ប្រកាសអន្តរក្រសួងនេះ ត្រូវនិរាករណ៍ប្រកាសអន្តរក្រសួងមួយចំនួនដូចខាងក្រោម៖
-ប្រកាសអន្តរក្រសួងលេខ ២០៨៧ ប្រក ចុះថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១០ ស្តីពីការកំណត់ថ្លៃអាករអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
-ប្រកាសអន្តរក្រសួងលេខ ៣៦៦៦ ប្រក ចុះថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០១៥ ស្តីពីការផ្តល់សេវារដ្ឋបាលរបស់ក្រសួងមហាផ្ទៃ
-ប្រកាសអន្តរក្រសួងលេខ ៨០២៨ ប្រក ចុះថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០១៦ ស្តីពីកែសម្រួលកម្រងសេវារដ្ឋបាលនៃតារាងឧបសម្ព័ន្ធភ្ជាប់នឹងប្រកាសអន្តរក្រសួងលេខ ៣៦៦៦ប្រក ចុះថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០១៥ ស្តីពីការផ្តល់សេវារដ្ឋបាលរបស់ក្រសួងមហាផ្ទៃ

ប្រកាសអន្តរក្រសួងថ្មីនេះ ត្រូវបានដាក់ឲ្យអនុវត្តចាប់ពីថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០១៧ តទៅ ។

អត្ថបទដោយៈ
លោក ហាន កុសល នាយករដ្ឋបាលសាលាខេត្ត

រៀបចំដោយការិយាល័យសរុប និងពត៌មាន