អគារសិក្សា ១ខ្នង ស្ថិតនៅឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ត្រូវបានប្រារព្ធពិធីកាត់ខ្សែបូរណ៍សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ | ខេត្តកំពងចាម
ព័ត៌មានចុងក្រោយ
សារលិខិតជូនពរ​ និងអបអរសារទរ​ សម្តេចពិជ័យសេនា​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងការពារជាតិ​ របស់រដ្ឋបាលខេត្តកំពង់ចាម​ ។
សេចក្តីជូនដំណឹង
មន្ត្រីរាជការ ទាំងអស់ សូមយកចិត្តទុកដាក់ទទួលខុសត្រូវ លើតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីបំរើប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល
ផ្លូវចាក់កៅស៊ូ ១ខ្សែ ស្ថិតនៅភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម បានសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ
ឯកឧត្ដម លន់ លឹមថៃ សំណេះសំណាល និងផ្ដល់នូវអំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋ នៅក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម
សមិទ្ធិផលអគារសិក្សា ២ខ្នង ស្ថិតនៅឃុំកោះទន្ទឹម ស្រុកកំពង់សៀម ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
សម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រាលក្រួសក្រហម ១ខែ្ស ប្រវែង ៨៥០ម៉ែត្រ នៅក្នុងភូមិប៉ាក់ណាម ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន
«ផ្លូវនេះ គឺជាចរន្តសរសៃឈាមសេដ្ឋកិច្ចមួយដ៏សំខាន់ សម្រាប់ប្រជាពលរដ្ឋក្នុងស្រុកស្រីសន្ធរ និងបណ្ដាស្រុកផ្សេងៗទៀត ដែលនៅជាប់គ្នា»
ឯកឧត្ដម លន់ លឹមថៃ បញ្ចុះបឋមសិលាកសាងអគារសិក្សា ១ខ្នង កាត់ខ្សែបូរណ៍សម្ពោធផ្លូវ និងអគារសាលាឃុំ ស្រុកកំពង់សៀម
កម្មវិធីយុវជនខេត្តកំពង់ចាម នាំយុវជនឲ្យកាន់តែក្លាហាន

អគារសិក្សា ១ខ្នង ស្ថិតនៅឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ត្រូវបានប្រារព្ធពិធីកាត់ខ្សែបូរណ៍សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

អង្គការ ដើម្បីភាពញញឹម នៃកុមារ និងអង្គការអេដអេអាក់ស្យុងកម្ពុជា សហការជាមួយអាជ្ញាធរមូលដ្ឋាន និងសហគមន៍ ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ ភូមិគីឡូ១០ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានរៀបចំពិធីសម្ពោធអគារសិក្សា និងបណ្ណាល័យថ្មី នៃសាលាបឋមសិក្សា គីឡូ ១០ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងទ័ពជើងគោក និងតំណាងក្រសួងអប់រំ យុវជន និងកីឡា ។ អញ្ជើញចូលរួមនាឱកាសនោះដែរ មានឯកឧត្ដម កៅ សុខអាន អភិបាលរង នៃគណៈអភិបាល ខេត្តកំពង់ចាម លោក លោកស្រី ជាប្រធានអនុប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន ព្រមទាំង ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រួ និងសិស្សានុសិស្ស យ៉ាងច្រើនកុះករ ។

លោកស្រី អេលីសាបែត ប៉ាឌុង ប្រធានអង្គការ ដើម្បីភាពញញឹម នៃកុមារ មានប្រសាសន៍ថា តាមការរំពឹងទុក អគារសិក្សានេះ នឹងបានជួយដល់កុមារបាត់បង់ឱកាសចំនួន ៣០០នាក់ នៅភូមិគីឡូ ១០ បានចូលរៀននៅសាលារៀន ជិតផ្ទះរបស់ពួកគេ ។ លោក វន សំភាស់ នាយកប្រចាំប្រទេស នៃអង្គការអេដអេអាក់ស្យុងកម្ពុជា គូសបញ្ជាក់ថា កម្មវិធីដៃគូរួមគ្នាផ្តល់ឱកាសអប់រំដល់កុមារបាត់បង់ឱកាសនៅកម្ពុជាដែលគាំទ្រដោយកម្មវិធីអប់រំកុមារនៃប្រទេសកាតាEducate A Child បានចាប់ដំណើរការ នាពាក់កណ្តាលឆ្នាំ២០១៤ បច្ចុប្បន្នកម្មវិធីនេះ បាននឹងកំពុងសហការជាមួយអង្គការជា តិនិងអន្តរជាតិចំនួន២៣ សហការជាមួយក្រសួងអប់រំ និងអាជ្ញាធរមូលដ្ឋានចំនួន ៩០ស្រុក និងដំណើរការកម្មវិធីនៅជាង ១.១០០សាលា ក្នុង ២២រាជធានី ខេត្ត ។ ដោយឡែក នៅត្រឹមចុងឆ្នាំ២០១៦ កុមារជួបការលំបាក និងបាត់បង់ឱកាសសិក្សាចំនួនជាង ៥០.០០០នាក់ បានទទួលឱកាសចូលរៀន ក្នុងនោះ កុមារចំនួនជាង ២៥.០០០នាក់ បានកំពុងទទួលអាហារូបករណ៍ពីកម្មវិធីខាងលើ ផងដែរ ។ ក្រៅពីនោះ កម្មវិធីក៏បានសាងសង់ អាគារសិក្សាបណ្តោះអាសន្នចំនួន ២០ខ្នង និងអគារស្តង់ដារដ្ឋចំនួន ៤ខ្នង រួចរាល់ លើផែនការសាងសង់សរុបចំនួន ៣១សាលា និងបានជួសជុលកែលម្អបន្ទប់សិក្សាចំនួន ២៣៩បន្ទប់ ដែលស្ថិតនៅខេត្តដាច់ស្រយាលផ្សេងៗគ្នា ផងដែរ ។

ឯកឧត្តម ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បច្ចុប្បន្ននេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋរដ្ឋមន្ត្រី បានប្រឹងប្រែងអភិវឌ្ឍទៅលើគ្រប់វិស័យ ។ ក្នុងនោះដែរ រដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ជាខ្លាំង ទៅលើវិស័យអប់រំ ដោយការស្វះស្វែងរកដៃគូ អភិវឌ្ឍនានា ក្នុងការកសាងនូវអគារសិក្សាឲ្យបានច្រើន ដើម្បីលើកកម្ពស់គុណភាពអប់រំ នៅក្នុងប្រទេសកម្ពុជា ជាពិសេស ការបង្កើតឲ្យមានអគារសាលារៀន នៅតាមតំបន់ទីជនបទ ដើម្បីផ្ដល់នូវភាពងាយស្រួល ទៅដល់កូនចៅប្រជាពលរដ្ឋ ទទួលបានការសិក្សារៀនសូត្រ ។ ជាក់ស្តែង ថ្ងៃនេះ នៅក្នុងភូមិគីឡូ១០ ឃុំអារក្សត្នោត បានប្រារព្ធពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់អាគារសិក្សា ១ខ្នង មាន ០៦បន្ទប់ រួមជាមួយនឹងបង្គន់អនាម័យ ៥ បន្ទប់ និងអណ្តូងស្នប់ ១ ដែលចំណាយអស់ថវិកា ប្រមាណជាង ១០ម៉ឺនដុល្លារ ដែលបានមកពីអង្គការដៃគូ អាជ្ញាធរមូលដ្ឋាន និងសហគមន៍ផ្ទាល់ ហើយជាសមិទ្ធិផល ដ៏មានសារៈសំខាន់ នឹងបានជួយដល់កុមារបាត់បង់ឱកាស នៅភូមិគីឡូ ១០ ផ្ទាល់ បានចូលរៀន និងនៅជិតផ្ទះរបស់ពួកគេ ។ ឯកឧត្តមបណ្ឌិត បានចាត់ទុកថា ការចូលរួមចំណែក ពីសំណាក់ដៃគូអភិវឌ្ឍ ជាពិសេស អង្គការ ដើម្បីភាពញញឹម នៃកុមារ និងអង្គការអេដអេអាក់ស្យុងកម្ពុជា ជាមួយរាជរដ្ឋាភិបាល នាពេលនេះ គឺពិតជាបានជួយទៅដល់ប្រជាពលរដ្ឋយើង យ៉ាងពិតប្រាកដ ហើយការចូលរួមនេះ គឺបានជម្រុញធ្វើប្រទេសកម្ពុជា កាន់តែមានការអភិវឌ្ឍរីកចំរើន ទៅមុខបន្ថែមទៀត ។ ដោយឡែក ជាមួយនឹងការថ្លែងអំណរគុណ ចំពោះ ម្ចាស់មូលនិធិ ដែលបានបរិច្ចាកនូវធនធាន ដើម្បីលេចចេញនូវសមិទ្ធិផលទាំងអស់នេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណ ទៅដល់អាណាព្យាបាល លោកគ្រូ អ្នកគ្រូ ដែលបានខិតខំចិញ្ចឹមបីបាច់ថែរក្សា និងបង្ហាត់បង្រៀន ផ្ដល់ការអប់រំសីលធម៌ គុណធម៌ ដើម្បីឲ្យក្លាយជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អ ក្នុងការជួយជ្រោមជ្រែងដល់គ្រួសារ និងជាសក្ដានុពលដ៏មានសមត្ថភាព សម្រាប់អភិវឌ្ឍប្រទេសជាតិ នាពេលអនាគត ។ ដោយឡែក ក្នុងការលើកទឹកចិត្ត និងការសេចក្ដីថ្លែងអំណរគុណ ទៅដល់សប្បុរសជន ដែលបាលរួមចំណែកកសាងសមិទ្ធិផលខាងលើនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានផ្តល់កិត្តយស បំពាក់គ្រឿងឥស្សរីយយសមេដាយ ទៅដល់សប្បុរសជន ចំនួន ១០រូប ក្នុងនោះមាន ៖ គ្រឿងឥស្សរីយយសមហាសេរីវឌ្ឍន៍ ១គ្រឿង មេដាយមាស ចំនួន ៦គ្រឿង និងមេដាយប្រាក់ ចំនួន ៣គ្រឿង ។ ចែកអំណោយជូនតា យាយចំនួន ២០នាក់ ម្នាក់ៗ ក្រណាត់ស ១ដុំ និងថវិកា ១ម៉ឺនរៀល ប្រជាពលរដ្ឋដែលចូលរួមសរុបចំនួន ១.២៨០នាក់ ម្នាក់ៗទទួលបានសារុងចំនួន ១ ឧបត្ថម្ភ លោកគ្រូ អ្នកគ្រូចំនួន ៥២នាក់ ម្នាក់ៗទទួលបានសារ៉ុង ១ ថវិកា ២ម៉ឺនរៀល គ្រូពេទ្យចំនួន ៧នាក់ ម្នាក់ៗទទួលបានសារ៉ុង ១ សិស្សចំនួន ៥១០នាក់ ម្នាក់ៗ សៀវភៅ ៤ក្បាល និងសម្ភារៈសិក្សាមួយចំនួន ។ ឧបត្ថម្ភកងកម្លាំងទាំងបីប្រភេទ ១អង្គភាពៗ ថវិកា ១៥ម៉ឺនរៀល ឧបត្ថម្ភកងវិស្វកម្ម ថវិកា ១៥ម៉ឺនរៀល ។ ដោយឡែកឧបត្ថម្ភសាលាគីឡូ១០ ថវិកា ៥លានរៀល ចំពោះ សាលាចំនួន ៤ រួមមានសាលាបឋមសិក្សាបែកអន្លូង វិទ្យាល័យបែកអន្លូង បឋមសិក្សាអារក្សត្នោត និងបឋមសិក្សាគីឡូ១០ ទទួលបានកុំព្យូទ័រលើតុ ចំនួន ០១គ្រឿង កុំព្យូទ័រយួរដៃ ១គ្រឿង និងព្រីនធើចំនួន ១គ្រឿង ។ ចំណែកឯសាលាបឋមសិក្សាគីឡូ១០ ទទួលបានតុសិក្ស ដែលសរុបអស់ថវិកា ៣.៨៥០ដុល្លារ ផងដែរ ៕

រៀបចំដោយការិយាល័យសរុប និងពត៌មាន

អត្ថបទដោយ សារ៉ាត