ឯកឧត្តម អ៊ុំភឿន គុណវុឌ្ឍ មានប្រសាសន៍លើកឡើងថា ៖ «ប្រទេសជាតិ មានសុខសន្តិភាព មកដល់បច្ចុប្បន្ន គឺដោយសារនយោបាយឈ្នះឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា» | ខេត្តកំពងចាម
ព័ត៌មានចុងក្រោយ
សារលិខិតជូនពរ​ និងអបអរសារទរ​ សម្តេចពិជ័យសេនា​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងការពារជាតិ​ របស់រដ្ឋបាលខេត្តកំពង់ចាម​ ។
សេចក្តីជូនដំណឹង
មន្ត្រីរាជការ ទាំងអស់ សូមយកចិត្តទុកដាក់ទទួលខុសត្រូវ លើតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីបំរើប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល
ផ្លូវចាក់កៅស៊ូ ១ខ្សែ ស្ថិតនៅភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម បានសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ
ឯកឧត្ដម លន់ លឹមថៃ សំណេះសំណាល និងផ្ដល់នូវអំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋ នៅក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម
សមិទ្ធិផលអគារសិក្សា ២ខ្នង ស្ថិតនៅឃុំកោះទន្ទឹម ស្រុកកំពង់សៀម ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
សម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រាលក្រួសក្រហម ១ខែ្ស ប្រវែង ៨៥០ម៉ែត្រ នៅក្នុងភូមិប៉ាក់ណាម ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន
«ផ្លូវនេះ គឺជាចរន្តសរសៃឈាមសេដ្ឋកិច្ចមួយដ៏សំខាន់ សម្រាប់ប្រជាពលរដ្ឋក្នុងស្រុកស្រីសន្ធរ និងបណ្ដាស្រុកផ្សេងៗទៀត ដែលនៅជាប់គ្នា»
ឯកឧត្ដម លន់ លឹមថៃ បញ្ចុះបឋមសិលាកសាងអគារសិក្សា ១ខ្នង កាត់ខ្សែបូរណ៍សម្ពោធផ្លូវ និងអគារសាលាឃុំ ស្រុកកំពង់សៀម
កម្មវិធីយុវជនខេត្តកំពង់ចាម នាំយុវជនឲ្យកាន់តែក្លាហាន

ឯកឧត្តម អ៊ុំភឿន គុណវុឌ្ឍ មានប្រសាសន៍លើកឡើងថា ៖ «ប្រទេសជាតិ មានសុខសន្តិភាព មកដល់បច្ចុប្បន្ន គឺដោយសារនយោបាយឈ្នះឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា»

ឯកឧត្តម អ៊ុំភឿន គុណវុឌ្ឍ អភិបាលរង នៃគណៈអភិបាល ខេត្តកំពង់ចាម បានមានប្រសាសន៍ លើកឡើងថា ប្រទេសជាតិ មានសុខសន្តិភាព មកដល់បច្ចុប្បន្ន គឺដោយសារនយោបាយឈ្នះឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដែលទាមទារឲ្យយើងទាំងអស់គ្នា ចូលរួមថែរក្សាសមិទ្ធិផលសន្តិភាពនេះ ឲ្យគង់វង់ស្ថិតស្ថេរ ទៅថ្ងៃអនាគត ។ មានប្រសាសន៍បែបនេះ គឺបានធ្វើឡើង នៅក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតី ក្នុងកម្មវិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៨ នៃទិវាជ័យជំនះ ៧មករា លើរបបប្រល័យពូជសាសន៍ ប៉ុល ពត ៧មករា ១៩៧៩=២០១៧) ដែលបានប្រារព្ធឡើងនៅឃុំរំចេក ស្រុកកំពង់សៀម ខេត្តកំពង់ចាម នាថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ នេះ ។

ក្នុងពិធីប្រារព្ធពិធីប្រារព្ធខួបអនុស្សាវរីយ៍លើកទី៣៨ នោះដែរ ក៏មានការចូលរួមពី មន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ប្រមាណ ៧៥០នាក់ ផងដែរ ។

ឯកឧត្តម អ៊ុំភឿន គុណវុឌ្ឍ បានមានប្រសាសន៍ថា គ្មានថ្ងៃជ័យជំនះ ៧មករា ១៩៧៩ យើងទាំងអស់គ្នា ក៏គ្មានថ្ងៃនេះដែរ ។ ថ្ងៃ ៧មករា គឺជាថ្ងៃប្រវត្តិសាស្ត្រ ដែលប្រជាជនកម្ពុជាទូទាំងប្រទេស ចងចាំជានិច្ច ក្នុងក្រអៅបេះដូង នូវគុណបំណាច់ដ៏ធំធេងរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលជាគណបក្សប្រជាជនកម្ពុជា បានរំដោះប្រជាជនឲ្យរួចផុតពីរបបវាលពិឃាតប្រល័យពូជសាសន៍ ប៉ុល ពត ។ ថ្ងៃ ៧មករា គឺជាថ្ងៃកំណើតទី២ របស់យើងទាំងអស់គ្នា ដែលប្រជាជនកម្ពុជាគ្រប់ៗរូប បានហែលឆ្លងនូវទុក្ខវេទនា រស់នៅដោយភាពភ័យខ្លាច រស់មួយថ្ងៃ ដើម្បីតែមួយថ្ងៃ ព្រាត់ប្រាស់និរាសគ្រួសារ សាច់ញ្ញាតិ ។ ដោយឡែក រហូតមកដល់ឆ្នាំ១៩៩៨ ជាពិសេស នយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ សែន បានធ្វើប្រទេសជាតិ មានសុខសន្តិភាពពេញបរិបូរណ៍ និងមានការអភិវឌ្ឍរីកចំរើន រហូតមកដល់សព្វថ្ងៃនេះ ។ ដូច្នេះ សូមឲ្យបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ ត្រូវចូលរួមក្នុងការទប់ស្កាត់ កុំឲ្យមានរបបពិឃាដ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃនេះ ត្រលប់មកវិញ ដោយសារតែការផ្លាស់ប្តូរ ខ្វះការពិចារណា ពីព្រោះថា ប្រទេសកម្ពុជាយើង បានធ្វើការផ្លាស់ប្តូររួចមកហើយ ដែលរាល់ការផ្លាស់ប្តូរទាំងអស់នោះ សុទ្ធតែធ្វើឲ្យប្រទេសជាតិ ជួបតែសង្គ្រាម និងបន្សល់ទុកនូវក្ដីឈឺចាប់ខ្លោចផ្សា សម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប ។ ហេតុនេះ សូមបងប្អូន គិតគូឲ្យបានវែងឆ្ងាយ ជៀសវាងការប្តូរ ខុសតទៅទៀត ។

ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលរងខេត្ត ក៏បានឧបត្ថម្ភដល់កងកម្លាំងការពារប៉ុស្តិ៍ឃុំរំចេក ថវិកា ១០ម៉ឺនរៀល ឧបត្ថម្ភលោកគ្រូ អ្នកគ្រូចំនួន ២៧នាក់ ម្នាក់ៗថវិកា ២ម៉ឺនរៀល សិស្សានុសិស្សចំនួន ២០០នាក់ ម្នាក់ៗ សៀវភៅ ១ក្បាល ប៊ិច ២ដើម និងថវិកា ២ពាន់រៀល ឧបត្ថម្ភ ស្ត្រីសម្រាលកូន ៧នាក់ ម្នាក់ៗ ថវិកា ៥ម៉ឺនរៀល និងជូនថវិកាចូលបុណ្យគ្រួសារសពចំនួន ៤នាក់ ១គ្រួសារៗ ថវិកា ១០ម៉ឺនរៀល និងអង្ករ ៥០គីឡូ ៕

រៀបចំដោយការិយាល័យសរុប និងពត៌មាន

អត្ថបទដោយ សារ៉ាត