រដ្ឋបាលខេត្តកំពង់ចាម រៀបចំការប្រណាំងទូកអបអរសាទរទិវាបុណ្យជាតិ ៧មករា នៅរម្មណីយដ្ឋានបឹងធំ ឃុំវិហារធំ ស្រុកកំពង់សៀម | ខេត្តកំពងចាម
ព័ត៌មានចុងក្រោយ
សារលិខិតជូនពរ​ និងអបអរសារទរ​ សម្តេចពិជ័យសេនា​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងការពារជាតិ​ របស់រដ្ឋបាលខេត្តកំពង់ចាម​ ។
សេចក្តីជូនដំណឹង
មន្ត្រីរាជការ ទាំងអស់ សូមយកចិត្តទុកដាក់ទទួលខុសត្រូវ លើតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីបំរើប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល
ផ្លូវចាក់កៅស៊ូ ១ខ្សែ ស្ថិតនៅភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម បានសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ
ឯកឧត្ដម លន់ លឹមថៃ សំណេះសំណាល និងផ្ដល់នូវអំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋ នៅក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម
សមិទ្ធិផលអគារសិក្សា ២ខ្នង ស្ថិតនៅឃុំកោះទន្ទឹម ស្រុកកំពង់សៀម ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
សម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រាលក្រួសក្រហម ១ខែ្ស ប្រវែង ៨៥០ម៉ែត្រ នៅក្នុងភូមិប៉ាក់ណាម ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន
«ផ្លូវនេះ គឺជាចរន្តសរសៃឈាមសេដ្ឋកិច្ចមួយដ៏សំខាន់ សម្រាប់ប្រជាពលរដ្ឋក្នុងស្រុកស្រីសន្ធរ និងបណ្ដាស្រុកផ្សេងៗទៀត ដែលនៅជាប់គ្នា»
ឯកឧត្ដម លន់ លឹមថៃ បញ្ចុះបឋមសិលាកសាងអគារសិក្សា ១ខ្នង កាត់ខ្សែបូរណ៍សម្ពោធផ្លូវ និងអគារសាលាឃុំ ស្រុកកំពង់សៀម
កម្មវិធីយុវជនខេត្តកំពង់ចាម នាំយុវជនឲ្យកាន់តែក្លាហាន

រដ្ឋបាលខេត្តកំពង់ចាម រៀបចំការប្រណាំងទូកអបអរសាទរទិវាបុណ្យជាតិ ៧មករា នៅរម្មណីយដ្ឋានបឹងធំ ឃុំវិហារធំ ស្រុកកំពង់សៀម

ក្នុងឱកាស នៃការអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៨ ថ្ងៃជ័យជំនះ ៧មករា ១៩៧៩- ២០១៧ ដែលជាការដាស់អារម្មណ៍ប្រជាពលរដ្ឋយើង ឲ្យចងចាំ និងកុំឲ្យភ្លេចនូវថ្ងៃកំណើតទី២ របស់យើងទាំងអស់គ្នា រដ្ឋបាលខេត្តកំពង់ចាម រៀបចំព្រឹត្តិការណ៍ប្រណាំងទូកប្រពៃណី បង្កនូវភាពសប្បាយៗ ទៅដល់ប្រជាពលរដ្ឋយើង នៅរម្មណីយដ្ឋានបឹងធំ ស្ថិតនៅភូមិក្ដីបឹង ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ ព្រឹត្តិការណ៍ដែលពុំធ្លាប់មានពីមុនមក បានប្រារព្ធធ្វើយ៉ាងឱឡារឹក និងអធិកអធ័មបំផុត នារសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧ នេះ ក្រោមការអញ្ជើញជាអធិបតីភាព ឯកឧត្ដម លន់ លឹមថៃ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ ស៊្រុន ណាង លន់ លឹមថៃ ព្រមទាំង ដោយមានការចូលរួមពីឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរអង្គភាព ស្ថាប័ននានា ជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន ក្រុមកីឡាករ កីឡាការិនី និងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ ។

បន្ទាប់ពីសុន្ទកថាស្វាគមន៍ របស់លោកស្រី ស្រី គឹមឆយ អភិបាលស្រុកកំពង់សៀម រួចមក ឯកឧត្ដម លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម មានប្រសាសន៍ថា នេះគឺជាព្រឹត្តិការណ៍ថ្មីមួយទៀត និងជាប្រវត្តិសាស្ត្រ ដែលរាប់រយឆ្នាំ និងរាប់រយជំនាន់មកហើយ យើងពុំធ្លាប់មាននូវការប្រារព្ធពិធីអុំទូក យ៉ាងដូច្នេះនោះទេ ។ ឯកឧត្ដមអភិបាលខេត្តបន្តថា ការប្រណាំងទូកលក្ខណៈប្រពៃណី ទាំង ១៣គូ នាថ្ងៃនេះ ស្របពេលជាមួយនឹងប្រជាពលរដ្ឋទូទាំងប្រទេស និយាយរួម និងនិយាយដោយឡែក ប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ចាម បាននឹងកំពុងអបអរសាទរ ទិវាខួបលើកទី៣៨ ថ្ងៃជ័យជំនះ ៧មករា ១៩៧៩-២០១៧ ។ ថ្ងៃ ៧មករា គឺជាថ្ងៃប្រវត្តិសាស្ត្រ ដែលប្រជាជនកម្ពុជាទូទាំងប្រទេស ចងចាំជានិច្ច ក្នុងក្រអៅបេះដូង នូវគុណបំណាច់ដ៏ធំធេងរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលជាគណបក្សប្រជាជនកម្ពុជា បានរំដោះប្រជាជនឲ្យរួចផុតពីរបបវាលពិឃាតប្រល័យពូជសាសន៍ ប៉ុល ពត ក្រោមការជួយឧបត្ថម្ភពីកងទ័ពស្ម័គ្រចិត្តវៀតណាម ។ ប្រជាជនកម្ពុជា ធ្វើជាម្ចាស់លើជោគវាសនារបស់ខ្លួន និងបានពុះពារជំនះគ្រប់ឧបសគ្គ លើកំណាត់ផ្លូវដ៏វែងឆ្ងាយ ។ នេះជាសច្ចៈធម៌ប្រវត្តិសាស្ត្រ ដែលពុំអាចមានជនណា ឬមជ្ឈដ្ឋានណា មកបំភ្លៃការពិតបានឡើយ ។ ឯកឧត្ដមអភិបាលខេត្ត ក៏បានលើកឡើងដែរថា ក្រៅពីនោះ ព្រឹត្តិការណ៍ថ្ងៃនេះ ក៏ដើម្បីអបអរសាទរ នៃរម្មណីយដ្ឋានបឹងធំ ដែលរដ្ឋបាលខេត្ត នឹងត្រូវដាក់បញ្ចូល ឲ្យក្លាយទៅជាតំបន់ទេសចរណ៍ធម្មជាតិមួយទៀត ក្នុងចំណោមតំបន់ទេសចរណ៍ ២ផ្សេងទៀត របស់ខេត្តកំពង់ចាម ផងដែរ ។ ដោយឡែក ព្រឹត្តិការណ៍ថ្ងៃនេះ ក៏ជាសារមួយផ្ញើទៅដល់ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ឲ្យមកទស្សនាកំសាន្ត នៅរម្មណីយដ្ឋានបឹងធំ ឲ្យបានច្រើន ដើម្បីបង្កើននូវសក្ដានុពលសេដ្ឋកិច្ច តំបន់មួយនេះ ឲ្យកាន់តែខ្លាំងក្លា ថែមទៀត ។

សូមបញ្ជាក់ដែរថា ព្រឹត្តិការណ៍ប្រណាំងទូកនេះ មានទូកចូលរួមសរុបចំនួន ១៣គូ ស្មើនឹង ២៧ទូក ជាប្រភេទ ទូកត្នោត ទូកមង និងទូកខ្នាតអន្តជាតិ មកពីស្រុកចំនួន ៣ គឺ ៖ កំពង់សៀម ព្រៃឈរ និងស្រុកកងមាស ។ ដោយឡែក ឆ្លងកាត់ការប្រកួតប្រជែងយ៉ាងស្វិតស្វាញ រួចមក ឯកឧត្ដមអភិបាលខេត្ត និងគណអីបតី ក៏បានអញ្ជើញផ្ដល់ជារង្វាន់លើកទឹកចិត្ត ទៅដល់ទូកនីមួយៗ ក្នុងនោះ ៖ ទី១.ប្រភេទទូកខ្នាតអន្តរជាតិ ចំណាត់លេខ ១ ថវិកា ៦០ម៉ឺនរៀល មី ៥កេស ភេសជ្ជៈ ៥កេស ។ ទូកចំណាត់ថ្នាក់ លេខ២ ថវិកា ៥៥ម៉ឺនរៀល មី ៤កេស ភេសជ្ជៈ ៤កេស ។ ចំណាត់ថ្នាក់លេខ ៣ ថវិកា ៥០ម៉ឺនរៀល មី ២កេស ភេសជ្ជៈ ២កេស ។ ចំពោះ ទូកគ្មានចំណាត់ថ្នាក់ ក្នុង ១ទូកៗ ថវិកា ៤០ម៉ឺនរៀល មី ១កេស ភេសជ្ជៈ ១កេស ។ ទី២.ប្រភេទទូកមង ចំណាត់លេខ ១ ថវិកា ៣០ម៉ឺនរៀល មី ៤កេស ភេសជ្ជៈ ៤កេស ។ ចំណាត់លេខ ២ ថវិកា ២៥ម៉ឺនរៀល មី ៣កេស ភេសជ្ជៈ ៣កេស ចំណាត់លេខ ៣ ថវិកា ២០ម៉ឺនរៀល មី ២កេស ភេសជ្ជៈ ២កេស ។ ចំពោះ ទូកគ្មានចំណាត់ថ្នាក់ ក្នុង ១ទូកៗ ថវិកា ១៥ម៉ឺនរៀល មី ១កេស ភេសជ្ជៈ ១កេស ។ និងទី៣.ប្រភេទទូកត្នោត ២ទូក ក្នុង ១ទូកៗ ថវិកា ៨ម៉ឺនរៀល មី ១កេស ភេសជ្ជៈ ១កេស ។ ដោយឡែក ក្រុមកីឡាករ កីឡាការិនី ដែលជាចំណុះទូកដែលបានចូលរួមប្រណាំងទាំង ២៧ទូក ម្នាក់ៗ ទទួលបានអំណោយជាអាវយឺត ១ ផងដែរ ។ សូមរំលឹកដែរថា ក្នុងឱកាស នៃការអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៨ ថ្ងៃជ័យជំនះ ៧មករា ឆ្នាំនេះដែរ នៅក្រុងកំពង់ចាម ក៏មានព្រឹត្តិការណ៍តាំងបង្ហាញ និងផ្សព្វផ្សាយ រកទីផ្សារផលិតផលខ្មែរ នៅខេត្តកំពង់ចាម រយៈពេល ៤ថ្ងៃ ដែលរៀបចំឡើង ដោយមន្ទីរពាណិជ្ជកម្មខេត្ត ផងដែរ ៕

រៀបចំដោយការិយាល័យសរុប និងពត៌មាន

អត្ថបទដោយ សារ៉ាត

16111420_1193818390687597_1223059459_n 16117569_1193818420687594_1032090564_n 16118616_1193818397354263_659225064_n 16128441_1193818410687595_1005268941_n