ខេត្តកំពង់ចាម មីទ្ទិញរំលឹកខួបអនុស្សាវរីយ៍លើកទី៣៨ ទិវាជ័យជំនះ ៧មករា ១៩៧៩-២០១៧ | ខេត្តកំពងចាម
ព័ត៌មានចុងក្រោយ
សារលិខិតជូនពរ​ និងអបអរសារទរ​ សម្តេចពិជ័យសេនា​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងការពារជាតិ​ របស់រដ្ឋបាលខេត្តកំពង់ចាម​ ។
សេចក្តីជូនដំណឹង
មន្ត្រីរាជការ ទាំងអស់ សូមយកចិត្តទុកដាក់ទទួលខុសត្រូវ លើតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីបំរើប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល
ផ្លូវចាក់កៅស៊ូ ១ខ្សែ ស្ថិតនៅភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម បានសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ
ឯកឧត្ដម លន់ លឹមថៃ សំណេះសំណាល និងផ្ដល់នូវអំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋ នៅក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម
សមិទ្ធិផលអគារសិក្សា ២ខ្នង ស្ថិតនៅឃុំកោះទន្ទឹម ស្រុកកំពង់សៀម ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
សម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រាលក្រួសក្រហម ១ខែ្ស ប្រវែង ៨៥០ម៉ែត្រ នៅក្នុងភូមិប៉ាក់ណាម ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន
«ផ្លូវនេះ គឺជាចរន្តសរសៃឈាមសេដ្ឋកិច្ចមួយដ៏សំខាន់ សម្រាប់ប្រជាពលរដ្ឋក្នុងស្រុកស្រីសន្ធរ និងបណ្ដាស្រុកផ្សេងៗទៀត ដែលនៅជាប់គ្នា»
ឯកឧត្ដម លន់ លឹមថៃ បញ្ចុះបឋមសិលាកសាងអគារសិក្សា ១ខ្នង កាត់ខ្សែបូរណ៍សម្ពោធផ្លូវ និងអគារសាលាឃុំ ស្រុកកំពង់សៀម
កម្មវិធីយុវជនខេត្តកំពង់ចាម នាំយុវជនឲ្យកាន់តែក្លាហាន

ខេត្តកំពង់ចាម មីទ្ទិញរំលឹកខួបអនុស្សាវរីយ៍លើកទី៣៨ ទិវាជ័យជំនះ ៧មករា ១៩៧៩-២០១៧

មីទ្ទិញរំលឹកខួបអនុស្សាវរីយ៍លើកទី៣៨ ទិវាជ័យជំនះ ៧មករា ១៩៧៩-៧មករា ២០១៧ ត្រូវបានរៀបចំធ្វើយ៉ាងមហោឡារឹក នាព្រឹកថ្ងៃទី ៦ ខែមករា ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី សមាជិកគណៈអចិន្ទ្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយ ខេត្តកំពង់ចាម ដោយមានការអញើញចូលរួមពី ឯកឧត្តម ហ៊ុន ណេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌល ខេត្តកំពង់ចាម ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិកសមាជិការព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ទីរជុំវិញខេត្ត ព្រះសង្ឃ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស យ៉ាងច្រើនកុះករ ។

ឯកឧត្តម លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណបក្សខេត្ត បានឡើងអានសុទ្ទរកថារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានលើកឡើងពីការឈឺចាប់ និងទារុណកម្មដែលប្រជាជនកម្ពុជាធ្លាប់បានទទួលក្នុងរបបប្រល័យពូជសាសន៏ប៉ុល ពត។ ការប្រារព្វខួបអនុស្សាវរីយ៍ទិវាជ័យជំនះ ៧មករា នេះ ក៏គឺជាការរំលឹកនូវចលនាតស៊ូរំដោះជាតិរបស់រណៈសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្រោមការជួយជ្រោមជ្រែងពីសំណាក់កងទ័ពស្ម័គ្រចិត្តវៀតណាម វាយផ្តួលរំលំរបបខ្មៅងងឹតខែ្មរក្រហម ប៉ុល ពត រំដោះប្រជាជនកម្ពុជាឲ្យរួចផុតជីវិតពីបនប្រល័យពូជសាសន៍ ព្រមទាំង បានស្តារ និងកសាងមាតុភូមិឲ្យមានការរីកចំរើនរហូតដល់សព្វថ្ងៃ ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី បានមានប្រសាសន៍ថា ថ្ងៃនេះ ប្រជាជនកម្ពុជាទូទាំងប្រទេស ដោយឡែក បងប្អូនយើងនៅខេត្តកំពង់ចាម បាននឹងកំពុងចូលរួមអបអរសាទរយ៉ាងក្លៀវក្លា ខួបអនុស្សាវរីយ៍លើទី៣៨ ទិវាជ័យជំនះជាប្រវត្តិសាស្ត្រ ៧មករា ១៩៧៩-៧មករា ២០១៧ ដែលបានផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សង្គ្រោះប្រជាជាតិខ្មែរ ឲ្យនៅរស់រានមានជីវិតទាន់ពេលវេលា ហើយបានស្ថិតស្ថេរ និងរីកចម្រើនរហូតដល់សព្វថ្ងៃ ។ ថ្ងៃ ៧មករា គឺជាថ្ងៃប្រវត្តិសាស្ត្រ ដែលប្រជាជនកម្ពុជាទូទាំងប្រទេសចងចាំជានិច្ច ក្នុងក្រអៅបេះដូង នូវគុណបំណាច់ដ៏ធំធេងរបស់រណសិរ្សសាមគ្គីសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលក្រោយមកជាគណបក្សប្រជាជនកម្ពុជា បានរំដោះប្រជាជនឲ្យរួចផុតពីរបបវាលពិឃាតប្រល័យពូជសាសន៍ ប៉ុល ពត ក្រោមការជួយឧបត្ថម្ភពីកងទ័ពស្ម័គ្រចិត្តវៀតណាម ។ ប្រជាជនកម្ពុជា ធ្វើជាម្ចាស់លើជោគវាសនារបស់ខ្លួន និងបានពុះពារជំនះគ្រប់ឧបសគ្គលើកំណាត់ផ្លូវដ៏វែងឆ្ងាយ ។ នេះជាសច្ចៈធម៌ប្រវត្តិសាស្ត្រ ដែលពុំអាចមានជនណា ឬមជ្ឈដ្ឋានណាមកបំភ្លៃបានឡើយ ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សង្កត់ធ្ងន់ថា គណបក្សប្រជាជនកម្ពុជា គឺជាស្នូល នៃការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងការអភិវឌ្ឍក្រោមនយោបាយឈ្នះៗរបស់សម្តេចតេជោ ហ៊ុន សែន ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្តថា យើងជួបជុំគ្នាថ្ងៃនេះ គឺស្ថិតក្នុងបរិការណ៍ ដែលសេដ្ឋកិច្ចកម្ពុជាកំពុងបង្ហាញពីភាពលូតលាស់រឹងមាំក្នុងកំណើនប្រចាំឆ្នាំជាមធ្យម៧% ហើយទោះជាមានភាពមិនប្រាកដប្រជា និងវិបត្តិ នៃសេដ្ឋកិច្ចសកលោក តែរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចតេជោសែន បានធ្វើឲ្យកម្ពុជាចៀសផុតពីវិបត្តិទាំងនេះ និងនៅតែជំរុញនូវការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយចំណូលមធ្យមសម្រាប់ប្រជាជនម្នាក់បានកើនពី ២៥៣ដុល្លារអាមេរិក ក្នុងឆ្នាំ១៩៩៨ រហូតដល់ ១.២២៥ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៥ ។ អត្រានៃភាពក្រីក្របានធ្លាក់ចុះពី ៥៣,២% នៅឆ្នាំ២០០៤ មកនៅត្រឹម ១៣,៥% នៅឆ្នាំ២០១៤ ដែលត្រូវបានពិភពលោកវាយតម្លៃថាកម្ពុជាជាប្រទេសទី១ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលសម្រេចបាននូវសូចនាករសង្គមក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងជាប្រទេសទី១០ ដែលសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ព្រមទាំងជាប្រទេសទី៥ ដែលសម្រេចបានគោលដៅអភិវឌ្ឍសហវត្សរ៍ ។ នេះជាជោគជ័យដ៏ធំធេង របស់រាជរដ្ឋាភិបាល ដែលដើរទន្ទឹមនឹងការសម្រេចគោលដៅចំនួន ៤ទៀត ដូចជាកាត់បន្ថយអត្រាមរណៈរបស់កុមារ និងការលើកកម្ពស់សុខភាពមាតា ជាដើម ។ ឯកឧត្តមសង្កត់ធ្ងន់ថា ៣៨ឆ្នាំ កន្លងមកនេះ គណបក្សប្រជាជនកម្ពុជា បាននឹងកំពុងដឹកនាំរាជរដ្ឋាភិបាល ពង្រឹងយ៉ាងរឹងមាំនូវខឿនសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ដែលជាកត្តាមិនអាចខ្វះបានក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី១ ទី២ និងទី៣ ប្រកបដោយជោគជ័យ ។

ស្ថិតក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋយើងអញ្ជើញទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត នៅតាមបណ្តាឃុំ សង្កត់ ដើម្បីចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណតិ្តទី៦ ឆ្នាំ២០១៨ ខាងមុខ។ បន្ទាប់មក លោក ស្រី សុភ័ក្រ ប្រធានមន្ទីរធម្មការ និងសាសនា តំណាងឲ្យព្រះសង្ឃ និងប្រជាពលរដ្ឋ, លោកវរៈសេនីយ័ទោ ជុំ ពៅ តំណាងឲ្យកងកម្លាំងប្រដាប់អាវុធ និងតំណាងឲ្យមន្ត្រីរាជការ សិស្ស និស្សិត បានឡើងប្តេជ្ញាចិត្តថា នឹងចងចាំជានិច្ចនូវស្មារតី ៧មករា ដែលជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា បានរួចផុតជីវិតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងប្តេជ្ញាការពារសមិទ្ធិផល ៧មករា ឲ្យនៅស្ថិតស្ថេរគង់វង្ស ហើយក៏សូមសន្យាថា នឹងចូលរួមអនុវត្តគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ឲ្យបានជោគជ័យ ។ សូមបញ្ជាក់ដែរថា កម្មវិធីមីទ្ទិញរំលឹកខួបអនុស្សាវរីយ៍លើកទី៣៨ ទិវាជ័យជំនះ ៧មករា នេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី និងគណៈអធិបតី ក៏បានអញ្ជើញព្រលែងព្រាប និងបង្ហោះប៉ោងៗ ដែលតំណាងឲ្យសន្តិភាព សេរីភាព វិបុលភាព និងសុភមង្គល ផងដែរ ៕

រៀបចំដោយការិយាល័យសរុប និងពត៌មាន

អត្ថបទដោយ សារ៉ាត