ឯកឧត្ដម លន់ លឹមថៃ សំណេះសំណាលលើកកម្ពស់សុខភាពតាមរយៈការហាត់ប្រាណ ជាមួយនឹងអ្នកកីឡា នៅមាត់ទន្លេក្រុងកំពង់ចាម | ខេត្តកំពងចាម
ព័ត៌មានចុងក្រោយ
សារលិខិតជូនពរ​ និងអបអរសារទរ​ សម្តេចពិជ័យសេនា​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងការពារជាតិ​ របស់រដ្ឋបាលខេត្តកំពង់ចាម​ ។
សេចក្តីជូនដំណឹង
មន្ត្រីរាជការ ទាំងអស់ សូមយកចិត្តទុកដាក់ទទួលខុសត្រូវ លើតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីបំរើប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល
ផ្លូវចាក់កៅស៊ូ ១ខ្សែ ស្ថិតនៅភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម បានសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ
ឯកឧត្ដម លន់ លឹមថៃ សំណេះសំណាល និងផ្ដល់នូវអំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋ នៅក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម
សមិទ្ធិផលអគារសិក្សា ២ខ្នង ស្ថិតនៅឃុំកោះទន្ទឹម ស្រុកកំពង់សៀម ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
សម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រាលក្រួសក្រហម ១ខែ្ស ប្រវែង ៨៥០ម៉ែត្រ នៅក្នុងភូមិប៉ាក់ណាម ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន
«ផ្លូវនេះ គឺជាចរន្តសរសៃឈាមសេដ្ឋកិច្ចមួយដ៏សំខាន់ សម្រាប់ប្រជាពលរដ្ឋក្នុងស្រុកស្រីសន្ធរ និងបណ្ដាស្រុកផ្សេងៗទៀត ដែលនៅជាប់គ្នា»
ឯកឧត្ដម លន់ លឹមថៃ បញ្ចុះបឋមសិលាកសាងអគារសិក្សា ១ខ្នង កាត់ខ្សែបូរណ៍សម្ពោធផ្លូវ និងអគារសាលាឃុំ ស្រុកកំពង់សៀម
កម្មវិធីយុវជនខេត្តកំពង់ចាម នាំយុវជនឲ្យកាន់តែក្លាហាន

ឯកឧត្ដម លន់ លឹមថៃ សំណេះសំណាលលើកកម្ពស់សុខភាពតាមរយៈការហាត់ប្រាណ ជាមួយនឹងអ្នកកីឡា នៅមាត់ទន្លេក្រុងកំពង់ចាម

ដើម្បីផ្សាភ្ជាប់នូវមនោសញ្ចេតនា រវាងបងប្អូនប្រជាពលរដ្ឋ ដែលនិយមហាត់កីឡា ឬហាត់ប្រាណ ជាមួយនឹងថ្នាក់ដឹកនាំ ក៏ដូចជាការអបអរសាទរ ក្នុងឱកាសចូលឆ្នាំសកល ឆ្នាំ២០១៧ និងការអបអសាទរ ថ្ងៃជ័យជំនះ ៧មករា ខួបលើកទី៣៨ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ។

នៅរាត្រីថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧ នេះ ឯកឧត្ដម លន់ លឹមថៃ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ បានជួបសំណេះសំណាលលើកកម្ពស់សុខភាពតាមរយៈការហាត់ប្រាណ ជាមួយនឹងអ្នកប្រាណ នៅមាត់ទន្លេក្រុងកំពង់ចាម ខេត្តកំពង់ចាម ។ អញ្ជើញចូលរួមនាកាសនោះ មាន ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត និងប្រជាពលរដ្ឋ ជាច្រើនរូប ។

ឯកឧត្ដម លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម មានប្រសាសន៍ថា កន្លងទៅឯកឧត្ដម ក៏ដូចជាសហការី មានគម្រោងជួបជាមួយនឹងបងប្អូន ជាយូរណាស់មកហើយ ប៉ុន្តែ ដោយសារតែថ្នាក់ដឹកនាំខេត្ត មានការមមាញឹកក្នុងភារកិច្ច ម្យ៉ាងវិញទៀត ដោយសារតែសួនច្បារ នៅតាមដងទន្លេក្នុងក្រុង មិនទាន់រៀបចំរួចរាល់ ទើបពន្យាពេលមកដល់ថ្ងៃនេះ ។ ទោះយ៉ាងណា មកដល់ពេលនេះ សួនច្បាររបស់យើងបានរៀបចំ និងកសាងបានច្រើនហើយដែរ ដែលអាចសម្រួលទៅដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងក្រុង ក៏ដូចជាភ្ញៀវផ្សេងៗទៀត អាចមកហាត់ប្រាណ បានកាន់តែងាយស្រួលជាងមុន ។ ឯកឧត្ដមអភិបាលខេត្ត បានរំលឹកដែរថា កាលពីអតីកាល ច្រាំងមាត់ទន្លេក្រុងកំពង់ចាម មានការបាក់ស្រុត ដែលធ្វើឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះ ប្រជាពលរដ្ឋយើង ក៏ដូចជាថ្នាក់ដឹកនាំ ផងដែរ ។ ប៉ុន្តែ ក្ដីព្រួយបារម្ភទាំងអស់នោះ ពោលគឺ គ្រោះអាសន្ន បានប្រែក្លាយលាភផលមកវិញ បន្ទាប់ពីថ្នាក់ដឹកនាំខេត្ត បានសំណូមពរទៅសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីកសាងច្រាំងទន្លេឲ្យក្រុងកំពង់ចាម ឲ្យប្រសើរឡើងវិញ ។ ទន្ទឹមជាមួយនឹងការធ្វើច្រាំងទន្លេនោះដែរ អាជ្ញាធរ ក៏បានកសាងសួនច្បារឲ្យស្រស់បម្រង ដើម្បី ជារបាំង ឬទំនប់សម្រាប់ការពារទឹកជំនន់ហូរចូលក្រុង និងកែលម្អសោភណ្ឌភាព ទាក់ទាញភ្ញៀវទសចរណ៍ជាតិ អន្តរជាតិ ក៏ដូចជាការទុកសម្រាប់បងប្អូនប្រជាពលរដ្ឋទូទៅដើរលំហែរកាយ និងហាត់ប្រាណ ដើម្បីលើកកម្ពស់សុខភាព ផងដែរ ។ ជាក់ស្ដែង មកដល់បច្ចុប្បន្ននេះ ទីក្រុងកំពង់ចាម កំពុងតែមានភាពស្រស់ស្អាត ពីមួយថ្ងៃ ទៅមួយថ្ងៃ និងកាន់តែមានភាពទាក់ទាញ ទៅដល់ប្រជាពលរដ្ឋទៅ ។ ដូច្នេះ សូមឲ្យបងប្អូនប្រជាពលរដ្ឋ មានការចូលរួមឲ្យបានគ្រប់ៗគ្នា ពីព្រោះថា ភាពស្រស់ស្អាតនេះ គឺទាមទារឲ្យមានការចូលរួមសម្អាត ពីគ្រប់សមាភាព ស្របពេលដែលអនាគត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កំពុងមានកិច្ចការជាច្រើនទៀត ដើម្បីបន្តធ្វើ ជាបន្តបន្ទាប់ទៀតនោះ ។ ដោយឡែក ទន្ទឹមជាមួយនឹងឱកាស ដែលអាជ្ញាធរ និងប្រជាពលរដ្ឋទូទៅ ប្រារព្ធខួបអនុស្សាវរី៍យ៍លើកទី៣៨ នៃថ្ងៃជ័យជំនះ ៧មករា ដែលបានមកពីកិច្ចខិតខំប្រឹងប្រែង ពីសំណាក់ថ្នាក់ដឹកនាំកំពូលៗ និងឥស្សជនដទៃទៀត ជាពិសេស ក្រោមនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ សែន បានធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាពពេញបរិបូរណ៍ មកដល់សព្វថ្ងៃនេះ ឯកឧត្ដម អភិបាលខេត្តកំពង់ចាម បានស្នើទៅដល់ប្រជាពលរដ្ឋទាំងអស់ រួមគ្នា ការពារសុខសន្តិភាពនេះ ឲ្យបានគង់វង្ស ស្ថិតស្ថេរ ទៅថ្ងៃអនាគត ពីព្រោះថា មានសុខសន្តិភាពហើយ ផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋទូទៅមានឱកាសរកស៊ីទទួលទាន មានសុខសន្តិភាព ផ្ដល់ឱកាសឲ្យយើងទាំងអស់គ្នា ដើរហាត់ប្រាណ ដើម្បីសុខភាព មានសុខសន្តិភាព ជម្រុញធ្វើឲ្យប្រទេសជាតិនិយាយរួម និងនិយាយដោយឡែក ខេត្តកំពង់ចាម ក៏កំពុងមានការអភិវឌ្ឍរីកចំរើន ផងដែរ ។ ដោយឡែក ក្នុងឱកាស នៃឆ្នាំសកល ឆ្នាំ២០១៧នេះដែរ ឯកឧត្ដម អភិបាលខេត្ត ក៏បានជូនពរទៅដល់ ប្រជាពលរដ្ឋទាំងអស់ សូមមានសេចក្ដីសុខចំរើន និងសុខភាពល្អ គ្រប់ៗគ្នា ។

ផ្សាភ្ជាប់ជាមួយនឹងពិធីសំណេះសំណាលនេះដែរ ឯកឧត្ដម លន់ លឹមថៃ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ ក៏បានរៀបចំជាអាហារសាមគ្គីមួយពេល ដើម្បីជប់លៀងទៅដល់ក្រុមកីឡាហាត់ប្រាណ ផងដែរ ៕

រៀបចំដោយការិយាល័យសរុប និងពត៌មាន

អត្ថបទដោយ សារ៉ាត

16117645_1193811364021633_613224436_n 16118319_1193811357354967_1185179411_n - Copy 16128006_1193811340688302_1744871559_n - Copy 16128404_1193811337354969_1946827306_n - Copy