បិទការប្រកួតកីឡាមហាជនជ្រើរើសជើងឯក ទូទាំងខេត្តប្រចាំឆ្នាំ២០១៦ ដើម្បីអបអរសាទរទិវាបុណ្យជាតិ ៧មករា ឆ្នាំ២០១៧ | ខេត្តកំពងចាម
ព័ត៌មានចុងក្រោយ
សារលិខិតជូនពរ​ និងអបអរសារទរ​ សម្តេចពិជ័យសេនា​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងការពារជាតិ​ របស់រដ្ឋបាលខេត្តកំពង់ចាម​ ។
សេចក្តីជូនដំណឹង
មន្ត្រីរាជការ ទាំងអស់ សូមយកចិត្តទុកដាក់ទទួលខុសត្រូវ លើតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីបំរើប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល
ផ្លូវចាក់កៅស៊ូ ១ខ្សែ ស្ថិតនៅភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម បានសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ
ឯកឧត្ដម លន់ លឹមថៃ សំណេះសំណាល និងផ្ដល់នូវអំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋ នៅក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម
សមិទ្ធិផលអគារសិក្សា ២ខ្នង ស្ថិតនៅឃុំកោះទន្ទឹម ស្រុកកំពង់សៀម ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
សម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រាលក្រួសក្រហម ១ខែ្ស ប្រវែង ៨៥០ម៉ែត្រ នៅក្នុងភូមិប៉ាក់ណាម ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន
«ផ្លូវនេះ គឺជាចរន្តសរសៃឈាមសេដ្ឋកិច្ចមួយដ៏សំខាន់ សម្រាប់ប្រជាពលរដ្ឋក្នុងស្រុកស្រីសន្ធរ និងបណ្ដាស្រុកផ្សេងៗទៀត ដែលនៅជាប់គ្នា»
ឯកឧត្ដម លន់ លឹមថៃ បញ្ចុះបឋមសិលាកសាងអគារសិក្សា ១ខ្នង កាត់ខ្សែបូរណ៍សម្ពោធផ្លូវ និងអគារសាលាឃុំ ស្រុកកំពង់សៀម
កម្មវិធីយុវជនខេត្តកំពង់ចាម នាំយុវជនឲ្យកាន់តែក្លាហាន

បិទការប្រកួតកីឡាមហាជនជ្រើរើសជើងឯក ទូទាំងខេត្តប្រចាំឆ្នាំ២០១៦ ដើម្បីអបអរសាទរទិវាបុណ្យជាតិ ៧មករា ឆ្នាំ២០១៧

ប្រកួតកីឡាមហាជនជ្រើរើសជើងឯកទូទាំងខេត្ត ប្រចាំឆ្នាំ២០១៦ ដើម្បីអបអរសាទរទិវាបុណ្យជាតិ ៧មករា ឆ្នាំ២០១៧ ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ នៅទីលានកីឡាដ្ឋានខេត្តកំពង់ចាម បានផ្តល់ជ័យលាភីពានរង្វាន់ក្នុងតំណាក់កាលទី១ នៃប្រគួតកីឡាមហាជនជ្រើរើសជើងឯក ទូទាំងខេត្ត ប្រចាំឆ្នាំ២០១៦ ដើម្បីអបអរសាទរទិវាបុណ្យជាតិ ៧មករា ឆ្នាំ២០១៧ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដ៏មានតម្លៃ និងអត្ថន័យជាទីបំផុត សម្រាប់ខេត្តកំពង់ចាម ក៏ដូចប្រទេសជាតិ និងដោយឡែកចំពោះស្មារតី ៧មករា ជាថ្ងៃដែលប្រជាជនកម្ពុជា បានរស់រានមានជីវិតឡើងវិញ ឆ្លងផុតពីភាពអន្ធកាល នៃគុកឥតជញ្ជាំង និងអបអរសាទរឆ្នាំថ្មី នៃឆ្នាំសកល ឆ្នាំ២០១៧នេះ ។

លោក លីម៉េង សាន ប្រធានមន្ទីរអប់យុវជន និងកីឡាខេត្តកំពង់ចាម បានជម្រាបជូនពីគោលបំណង និងការផ្តួចផ្តើមពីសំណាក់ ឯកឧត្តម ហ៊ុន ណេង សមាជិកសភា តំណាងរាស្តមណ្ឌលកំពង់ចាមនិងឯកឧត្តម លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម បានរៀបចំឲ្យមានការប្រគួតកីឡាមហាជនជ្រើរើសជើងឯកទូទាំងខេត្តប្រចាំឆ្នាំ២០១៦ ដើម្បីអបអរសាទរទិវាបុណ្យជាតិ ៧មករា ឆ្នាំ២០១៧ ។ លោក ប្រធានមន្ទីរអប់រំ បានលើកឡើងបន្តទៀតថា ការប្រកួតកីឡាមហាជនជ្រើរើសជើងឯកទូទាំងខេត្ត ប្រចាំឆ្នាំ២០១៦ ជាការរៀបចំឲ្យក្រុមកីឡាយើង បានមកជួបជុំគ្នា រៀនសូត្រពីគ្នា បង្កើនការយល់ចិត្តគ្នា ចេះស្រឡាញ់រាប់អានគ្នា ផ្លាស់ប្តូរបទពិសោធន៍គ្នា ពិសេស ចង់បានកីឡាករដែលមានភាពស្វាហាប់ អង់អាចក្លាហាន មានការអភិវឌ្ឍន៍ទាំងផ្នែករាងកាយ ចិត្តវិទ្យា និងសង្គមវិទ្យាតាមបច្ចេកទេសជំនាញ និងសមត្ថភាពច្បាស់លាស់ ហើយមានអាកប្បកិរិយា ប្រកបដោយសីលធម័សម្រាប់ជាគំរូ ដល់យុវជនជំនាន់ក្រោយអនុវត្តបន្តអប់រំខ្លួនឲ្យក្លាយជាកីឡាករគុំរូ និងជ្រើសរើសរកកីឡាជើងឯក សម្រាប់យកទៅចូលរួមប្រកួតកីឡានៅថ្នាក់ភូមិភាគ និងថ្នាក់ទូទាំងប្រទេសបន្តទៀត ។ សមាសសភាពការចូលរួមប្រកួតកីឡាមហាជនជ្រើរើសជើងឯកទូទាំងខេត្ត ប្រចាំឆ្នាំ២០១៦ មកពីមន្ទីរអង្គភាព ឬក្លឹបជុំវិញខេត្ត ជា ៣តំណាក់កាល ក្នុងនោះបាល់ទាត់សរុប ១៣ក្រុម បាល់ទះ ៥ក្រុម បាល់បោះ ៣ក្រុម ប៉េតង់ ១៥ក្រុម វាយសី ៩ក្រុម សរុប៤៥ក្រុម កីឡាករចូលរួម ៤០៨នាក់ អ្នកដឹកនាំ ៨៣នាក់ សរុប ៤៩២នាក់ ផងដែរ ។ ដោយឡែក តំណាក់កាលទី១ ក្រោយពីធ្វើការប្រគួតយ៉ាងស្វិតស្វាញអស់រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ ជាលទ្ធផលលេខ១ ទៅលើស្នងការដ្ឋាននគបាល ខេត្តកំពង់ចាម លេខ២ គរុកោសល្យ និងវិក្រិត្យការខេត្តលេខ៣ ក្រុមកីឡាធនាគារFirst Finace ប្រភេទកីឡាវាយសីលេខ១ បាននៅលើក្លឹបសាលាខេត្តលេខ២ ក្លឹបមហាសួនលេខ៣ ក្លឹបន្ទីរសុខាភិបាលផ្នែកប៉េតង់ លេខ១ពេទ្យខេត្ត លេខ២ ពេទ្យខេត្ត លេខ៣ មន្ទីរបក្ស ។ ចំណែកឯ ផ្នែកបាល់បោះ លេខ១ បានទៅលើវិទ្យាល័យព្រះសីហនុលេខ២ ក្លឹបក្រុរាម និងលេខ៣ ក្លឹបពន្លកយុវជន ៕

រៀបចំដោយការិយាល័យសរុប និងពត៌មាន

អត្ថបទដោយ សារ៉ាត