សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិ នៃអ្នកស្ម័គ្រចិត្ត ក្រោមប្រធានបទ ស្ម័គ្រចិត្តដើម្បីនិរន្តរ៍ភាព | ខេត្តកំពងចាម
ព័ត៌មានចុងក្រោយ
សារលិខិតជូនពរ​ និងអបអរសារទរ​ សម្តេចពិជ័យសេនា​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងការពារជាតិ​ របស់រដ្ឋបាលខេត្តកំពង់ចាម​ ។
សេចក្តីជូនដំណឹង
មន្ត្រីរាជការ ទាំងអស់ សូមយកចិត្តទុកដាក់ទទួលខុសត្រូវ លើតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីបំរើប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល
ផ្លូវចាក់កៅស៊ូ ១ខ្សែ ស្ថិតនៅភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម បានសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ
ឯកឧត្ដម លន់ លឹមថៃ សំណេះសំណាល និងផ្ដល់នូវអំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋ នៅក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម
សមិទ្ធិផលអគារសិក្សា ២ខ្នង ស្ថិតនៅឃុំកោះទន្ទឹម ស្រុកកំពង់សៀម ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
សម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រាលក្រួសក្រហម ១ខែ្ស ប្រវែង ៨៥០ម៉ែត្រ នៅក្នុងភូមិប៉ាក់ណាម ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន
«ផ្លូវនេះ គឺជាចរន្តសរសៃឈាមសេដ្ឋកិច្ចមួយដ៏សំខាន់ សម្រាប់ប្រជាពលរដ្ឋក្នុងស្រុកស្រីសន្ធរ និងបណ្ដាស្រុកផ្សេងៗទៀត ដែលនៅជាប់គ្នា»
ឯកឧត្ដម លន់ លឹមថៃ បញ្ចុះបឋមសិលាកសាងអគារសិក្សា ១ខ្នង កាត់ខ្សែបូរណ៍សម្ពោធផ្លូវ និងអគារសាលាឃុំ ស្រុកកំពង់សៀម
កម្មវិធីយុវជនខេត្តកំពង់ចាម នាំយុវជនឲ្យកាន់តែក្លាហាន

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិ នៃអ្នកស្ម័គ្រចិត្ត ក្រោមប្រធានបទ ស្ម័គ្រចិត្តដើម្បីនិរន្តរ៍ភាព

នាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្តម លន់ លឹមថៃ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានអញ្ជើញជាធិបតីភាព ក្នុងពិធីទិវាអន្តរជាតិ នៃអ្នកស្ម័គ្រចិត្តក្រោមប្រធាបទ «ស្ម័គ្រចិត្តដើម្បីនិរន្តរ៍ភាព» ដែលប្រព្រឹត្តទៅ នៅភូមិព្រែកជីក សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

លោកវេជ្ជបណ្ឌិត គឹមសួរ ភីរុណ អនុប្រធានប្រចាំការគណៈកម្មាធិកាសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម និងជាប្រធានមន្ទីរសុខាភិបាលខេត្ត បានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្ន មានក្រុមអ្នកស្ម័គ្រចិត្តដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្តចូលរួមក្នុងសកម្មភាពមុស្សធម៌ សរុបចំនួន ៦៣នាក់ ដែលធ្លាប់បានទទួលប័ណ្ណសរសើរ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា និងកន្លងមកធ្លាប់បានចូលរួមការងារមនុស្សធម៌ ដូចជា ចុះអប់រំ ការងារផ្សព្វផ្សាយការលើកកម្ពស់អនាម័យសុខភាព សុខភាពមាតា ទារក កុមារ ការបង្ការទប់ស្កាត់ជម្ងឺផ្តាសាយបក្សី គ្រុនឈាម ជម្ងឺឆ្លង នានា ព្រមទាំង ចូលរួមផ្សព្វផ្សាយចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ច្បាប់មនុស្សធម៌អន្តរជាតិ ជាពិសេស បានចូលរួមវគ្គគ្រប់គ្រងគ្រោះ មហន្តរាយ ការបម្រែបម្រួលអាកាសធាតុ និងការងារជាច្រើនទៀត ក្នុងនៃ ស្ម័គ្រចិត្តដើម្បីនិរន្តរភាព ។

ឯកឧត្តម លន់ លឹមថៃ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ អ្នកចូលរួមរបស់អ្នកស្ម័គ្រចិត្តទាំងអស់ ដែលកន្លងមក បានចូលរួមក្នុងការងារមនុស្សធម៌ ដែលជាការងារមួយក៏មានសារៈសំខាន់បំផុត ក្នុងការចូលរួមចំណែក ក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាយ មិនប្រកាន់បក្សពួក ទៀតត្រង់មិនលំអៀង ដែលតែងតែទទួលការស្រលាញ់ រាប់អានពីបងប្អូនប្រជាពលរដ្ឋយើងគ្រប់ស្រទាប់វណ្ណៈ ។ ឯកឧត្តម បានបន្តទៀតថា យើងត្រូវប្រកាន់ គោលជំហរនេះឲ្យបានជានិរន្តភាព ដែលជាគោលជំហរក្នុងការជួយដល់ប្រជាពលរដ្ឋយើង ដែលជួបការលំបាកផ្សេងៗ ។

ឯកឧត្តម បានផ្តាំផ្ញើដល់បងប្អូនអ្នកស្ម័គ្រទាំងអស់ ត្រូវខិតខំបន្ថែមទៀត ក្នុងការងារមនុស្សធម៌នេះ និងត្រូវអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ក្នុងគោលបំណងអភិវឌ្ឍភូមិ ឃុំ យើងឲ្យមានការអភិវឌ្ឍរីកចំរើន និងកាត់បន្ថយភាពក្រីក្រ ជូនប្រជាពលរដ្ឋស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ។

ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្តម បានឧបត្ថម្ភដល់អ្នកស្ម័គ្រចិត្តចំនួន ៦៣នាក់ ក្នុងម្នាក់ៗទទួលបាន មុង១ ភួយ ១ និងថវិកា ៣ម៉ឺនរៀល ឧបត្ថម្ភអ្នកស្ម័គ្រចិត្តឆ្លើយនិងសំណួរចម្លើយ ចំនួន ៥នាក់ ក្នុងម្នាក់ៗទទួលបាន មួកសុវត្ថិភាពចំនួន ១ សារ៉ុងចំនួន ១ សាប៊ូ ១កញ្ចប់ ឧបត្ថម្ភមន្រ្តី អនុសាខាក្រុង ស្រុកចំនួន ២០នាក់ ក្នុងម្នាក់ៗទទួលបាថវិកា ៣ម៉ឺនរៀល ផ្តល់អំណោយជូនប្រជាពលរដ្ឋក្រីក្រ ចំនួន ៩០គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន អង្ករ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ថវិកា ២ម៉ឺនរៀល ផ្តល់អំណោយជូនប្រជាពលរដ្ឋចូលរួមចំនួន ៣០០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១ម៉ឺនរៀល និងឧបត្ថម្ភយុវជនកាកបាទក្រហម និងយុវជនកាយរិទ្ធ ៥៩នាក់ ក្នុងម្នាក់ៗទទួលបានថិវកា ១ម៉ឺនរៀល ផងដែរ ៕

រៀបចំដោយការិយាល័យសរុប និងពត៌មាន

អត្ថបទដោយ សារ៉ាត

16111435_1193801997355903_2124986002_n 16112014_1193802080689228_2082809998_n