បណ្ណាល័យកំពង់ចាមនឹងត្រូវសម្ពោធនៅថ្ងៃទី ១៥ ស្អែកនេះហើយ | ខេត្តកំពងចាម
ព័ត៌មានចុងក្រោយ
សារលិខិតជូនពរ​ និងអបអរសារទរ​ សម្តេចពិជ័យសេនា​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងការពារជាតិ​ របស់រដ្ឋបាលខេត្តកំពង់ចាម​ ។
សេចក្តីជូនដំណឹង
មន្ត្រីរាជការ ទាំងអស់ សូមយកចិត្តទុកដាក់ទទួលខុសត្រូវ លើតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីបំរើប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល
ផ្លូវចាក់កៅស៊ូ ១ខ្សែ ស្ថិតនៅភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម បានសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ
ឯកឧត្ដម លន់ លឹមថៃ សំណេះសំណាល និងផ្ដល់នូវអំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋ នៅក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម
សមិទ្ធិផលអគារសិក្សា ២ខ្នង ស្ថិតនៅឃុំកោះទន្ទឹម ស្រុកកំពង់សៀម ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
សម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រាលក្រួសក្រហម ១ខែ្ស ប្រវែង ៨៥០ម៉ែត្រ នៅក្នុងភូមិប៉ាក់ណាម ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន
«ផ្លូវនេះ គឺជាចរន្តសរសៃឈាមសេដ្ឋកិច្ចមួយដ៏សំខាន់ សម្រាប់ប្រជាពលរដ្ឋក្នុងស្រុកស្រីសន្ធរ និងបណ្ដាស្រុកផ្សេងៗទៀត ដែលនៅជាប់គ្នា»
ឯកឧត្ដម លន់ លឹមថៃ បញ្ចុះបឋមសិលាកសាងអគារសិក្សា ១ខ្នង កាត់ខ្សែបូរណ៍សម្ពោធផ្លូវ និងអគារសាលាឃុំ ស្រុកកំពង់សៀម
កម្មវិធីយុវជនខេត្តកំពង់ចាម នាំយុវជនឲ្យកាន់តែក្លាហាន

បណ្ណាល័យកំពង់ចាមនឹងត្រូវសម្ពោធនៅថ្ងៃទី ១៥ ស្អែកនេះហើយ

រដ្ឋបាលខេត្តកំពង់ចាម សូមគោរពជម្រាបជូនសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រីឧកញ៉ា លោក លោកស្រីថ្នាក់ដឹកនាំ និងមន្ត្រីរាជគ្រប់ប្រភេទ និងគ្រប់លំដាប់ថ្នាក់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ សាធារណជនជាតិ និងអន្តរជាតិទាំងអស់មេត្តាជ្រាបថា នៅរសៀលម៉ោង ១៥.៣០ ថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៦ ស្អែកនេះ រដ្ឋបាលខេត្តកំពង់ចាមនឹងរៀបចំព្រឹត្តិការណ៍សម្ពោធបណ្ណាល័យកំពង់ចាម ដែលជាបណ្ណាល័យដែលត្រូវបានអសកម្មអស់រយៈពេល ជិត ៤០ឆ្នាំ ដោយសារសង្គ្រាម ។ ព្រឹត្តិការណ៍សម្ពោធបណ្ណាល័យនេះ រួមមានកម្មវិធីដង្ហែរក្បួនសៀវភៅ កម្មវិធីកាត់ខ្សែបូរណ៌សម្ពោធដាក់ឲ្យប្រើប្រាស់ កម្មវិធីថ្នាក់ដឹកនាំស្តាប់យុវជនរៀបរាប់អំពីបទពិសោធន៍អំពីការយល់ដឹងអំពីអត្ថប្រយោជន៍នៃការអានសៀវភៅ និងកម្មវិធីប្រគុំតន្ត្រីស្វែងរកមូលនិធិ និងថវិកាបន្ថែមដើម្បីទ្រទ្រង់បណ្ណាល័យដែលរៀបចំឡើងដោយក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម ។ ដើម្បីឲ្យដំណើរនៃការរៀបចំព្រឹត្តិការណ៍នេះប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងអធិកអធម រដ្ឋបាលខេត្តកំពង់ចាមសូមអំពាវនាវឲ្យមានការចូលរួមដោយសេរី និងទូលំទូលាយនៅកម្មវិធីដែលបានរៀបរាប់ខាងលើ ។ សូមអរគុណ!

រៀបចំដោយការិយាល័យសរុប និងពត៌មាន

15491701_1236245699788274_1632146174_o 15515550_1167620939974009_795781888_o 15515869_1236245706454940_1213390110_o 15536851_1236245693121608_783796996_o 15540506_1236245696454941_335896452_o