អគារសាលាបឋមសិក្សា ១ខ្នង ស្ថិតនៅសាលាបឋមសិក្សា ហ៊ុន សែន កោះកុក ក្នុងឃុំកោះទន្ទឹម ស្រុកកំពង់សៀម សម្រេចការសាងសង់បានប្រមាណជា ៨០% ហើយ | ខេត្តកំពងចាម
ព័ត៌មានចុងក្រោយ
សារលិខិតជូនពរ​ និងអបអរសារទរ​ សម្តេចពិជ័យសេនា​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងការពារជាតិ​ របស់រដ្ឋបាលខេត្តកំពង់ចាម​ ។
សេចក្តីជូនដំណឹង
មន្ត្រីរាជការ ទាំងអស់ សូមយកចិត្តទុកដាក់ទទួលខុសត្រូវ លើតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីបំរើប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល
ផ្លូវចាក់កៅស៊ូ ១ខ្សែ ស្ថិតនៅភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម បានសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ
ឯកឧត្ដម លន់ លឹមថៃ សំណេះសំណាល និងផ្ដល់នូវអំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋ នៅក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម
សមិទ្ធិផលអគារសិក្សា ២ខ្នង ស្ថិតនៅឃុំកោះទន្ទឹម ស្រុកកំពង់សៀម ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
សម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រាលក្រួសក្រហម ១ខែ្ស ប្រវែង ៨៥០ម៉ែត្រ នៅក្នុងភូមិប៉ាក់ណាម ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន
«ផ្លូវនេះ គឺជាចរន្តសរសៃឈាមសេដ្ឋកិច្ចមួយដ៏សំខាន់ សម្រាប់ប្រជាពលរដ្ឋក្នុងស្រុកស្រីសន្ធរ និងបណ្ដាស្រុកផ្សេងៗទៀត ដែលនៅជាប់គ្នា»
ឯកឧត្ដម លន់ លឹមថៃ បញ្ចុះបឋមសិលាកសាងអគារសិក្សា ១ខ្នង កាត់ខ្សែបូរណ៍សម្ពោធផ្លូវ និងអគារសាលាឃុំ ស្រុកកំពង់សៀម
កម្មវិធីយុវជនខេត្តកំពង់ចាម នាំយុវជនឲ្យកាន់តែក្លាហាន

អគារសាលាបឋមសិក្សា ១ខ្នង ស្ថិតនៅសាលាបឋមសិក្សា ហ៊ុន សែន កោះកុក ក្នុងឃុំកោះទន្ទឹម ស្រុកកំពង់សៀម សម្រេចការសាងសង់បានប្រមាណជា ៨០% ហើយ

អគារសាលាបឋមសិក្សា ១ខ្នង ស្ថិតនៅសាលាបឋមសិក្សា ហ៊ុន សែន កោះកុក ក្នុងឃុំកោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម សម្រេចការសាងសង់បានប្រមាណជា ៨០% ហើយ ។ គួររំលឹកដែរថា អាគារសិក្សាបឋមសិក្សា ១ខ្នង នេះ មានទំហំ ៤០ គុណនឹង ៨ម៉ែត្រ ស្មើនឹង ០៥បន្ទប់ កម្ពស់ផុតពីទឹក សង់អំពីឥដ្ឋ ប្រក់ក្បឿង ។

អាគារសិក្សាសិក្សានេះ ជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បី ឆ្លើយតបទៅតាមសំណូមពររបស់ លោកគ្រូ អ្នកគ្រូ និងសម្រួលទៅដល់ការសិក្សារបស់កូនចៅរបស់ប្រជាពលរដ្ឋ ស្ថិតនៅក្នុងឃុំកោះទន្ទឹម ព្រមទាំង មូលដ្ឋានឃុំមួយចំនួន ដែលនៅក្បែរៗ ផងដែរ ។ តាមការអះអាង របស់លោកនាយកសាលាបឋមសិក្សា ហ៊ុន សែន កោះកុក ឲ្យដឹងថា គម្រោងអគារនេះ បានចាប់ដំណើរការសាសង់នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ ។ បច្ចុប្បន្ននេះ ម្រេចការងារសាងសង់បានប្រមាណ ៨០%ហើយ ពោលគឺ នៅសល់តែផ្នែកដំបូល និងខ្លះៗ ប៉ុណ្ណោះ ។ តាមការសន្និដ្ឋាន គម្រោងនេះ គ្រោងនឹងបញ្ចប់ការសាងសង់ នៅពេលខាងមុខឆាប់ៗនេះ ។ លោកបន្ថែមដែរថា ថាក្រៅពីអគារសិក្សាថ្មីនេះ យើងក៏មានអគារចាស់ ១ខ្នង ផងដែរ ហើយសព្វថ្ងៃ កំពុងដំណើរការសិក្សា របស់សិស្សានុសិស្ស បណ្ដោះអាសន្ន ដែលផ្ទេរមកពីទីតាំងអគារសិក្សាចាស់ ដែលទទួលរងគ្រោះ ដោយសារការបាក់ច្រាំងទន្លេ នាពេលកន្លងទៅនោះ ។ ប៉ុន្តែ ដោយសារការកង្វះខាត និងបំពេញនូវអគារបន្ថែម ជាពិសេស តម្រូវការកូនចៅ របស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន បានទទួលការសិក្សារៀនសូត្រ ទលបានចំណេះដឹងខ្ពង់ខ្ពស់ ទើបសម្ដេចតេជោ សម្រេចកសាងអគារថ្មី ១ខ្នង នេះបន្ថែមទៀត ។

ឯកឧត្ដម លន់ លឹមថៃ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម រួមដំណើរជាមួយ ឯកឧត្ដមអភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័ននានា ដែលបានអញ្ជើញពិនិត្យអគារសិក្សាខាងលើ កាលពីព្រឹកថ្ងៃទី១៧ វិច្ឆិកា នេះ បានជម្រុញទៅដល់អ្នកទទួលការគម្រោង ត្រូវយកចិត្តទុកដាក់ទៅតាមបទដ្ឋានបច្ចេកទេស ដើម្បីបំរើទៅដល់ការសិក្សារបស់ក្មួយៗសិស្សានុសិស្ស បានយូរអង្វែង ទៅអនាគត ។ ដោយឡែក ឆ្លើយតបទៅនឹងសំណូមពរ របស់លោកគ្រូ អ្នកគ្រូ និងមាតា បិតា អាណាព្យាបាលសិស្ស ក្នុងការជួយសម្រួលផ្លូវធ្វើដំណើរ ចាប់ពីផ្លូវច្រកចូល ឆ្ពោះទៅកាន់អគារសាលារៀន ដែលមានបណ្ដោយប្រវែងប្រមាណ ១០០ម និងទទឹងប្រវែង ៦ម ឯកឧត្ដម លន់ លឹមថៃ អភិបាលខេត្ត ក៏ស្នើទៅមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ជួយសម្រួលបន្ថែមឲ្យបានខ្ពស់ នៃផ្លូវ ១ខ្សែ នេះ ក៏ប៉ុន្តែ សូមឲ្យនាយកសាលា និងអាជ្ញាធរមូលដ្ឋាន សិក្សាទីតាំងអាទិភាពច្បាស់លាស់ ក្នុងការយកដី សម្រាប់ចាក់ផ្លូវនេះ ជាមុនសិន ។ ស្ថិតក្នុងឱកាសនោះដែរ ក៏បានផ្ដល់នូវអំណោយកំដរ នូវថវិកាមួយចំនួន ទៅដល់លោកគ្រូ អ្នកគ្រូ នៅសាលាបឋមសិក្សា ហ៊ុន សែន កោះកុក ផងដែរ ៕

រៀបចំដោយការិយាល័យសរុប និងពត៌មាន

អត្ថបទដោយ សារ៉ាត