ឯកឧត្ដម លន់ លឹមថៃ គូសបញ្ជាក់ថា ៖ «ទូកល្អហើយ រីឯចំណុះល្អប៉ុណ្ណាក៏ដោយ តែបើមិនបានហ្វឹកហត្ថគ្រប់គ្រាន់នោះទេ វាប្រាកដណាស់ បរាជ័យ នឹងស្ថិតនៅចំពោះមុខ» | ខេត្តកំពងចាម
ព័ត៌មានចុងក្រោយ
សារលិខិតជូនពរ​ និងអបអរសារទរ​ សម្តេចពិជ័យសេនា​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងការពារជាតិ​ របស់រដ្ឋបាលខេត្តកំពង់ចាម​ ។
សេចក្តីជូនដំណឹង
មន្ត្រីរាជការ ទាំងអស់ សូមយកចិត្តទុកដាក់ទទួលខុសត្រូវ លើតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីបំរើប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល
ផ្លូវចាក់កៅស៊ូ ១ខ្សែ ស្ថិតនៅភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម បានសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ
ឯកឧត្ដម លន់ លឹមថៃ សំណេះសំណាល និងផ្ដល់នូវអំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋ នៅក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម
សមិទ្ធិផលអគារសិក្សា ២ខ្នង ស្ថិតនៅឃុំកោះទន្ទឹម ស្រុកកំពង់សៀម ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
សម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រាលក្រួសក្រហម ១ខែ្ស ប្រវែង ៨៥០ម៉ែត្រ នៅក្នុងភូមិប៉ាក់ណាម ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន
«ផ្លូវនេះ គឺជាចរន្តសរសៃឈាមសេដ្ឋកិច្ចមួយដ៏សំខាន់ សម្រាប់ប្រជាពលរដ្ឋក្នុងស្រុកស្រីសន្ធរ និងបណ្ដាស្រុកផ្សេងៗទៀត ដែលនៅជាប់គ្នា»
ឯកឧត្ដម លន់ លឹមថៃ បញ្ចុះបឋមសិលាកសាងអគារសិក្សា ១ខ្នង កាត់ខ្សែបូរណ៍សម្ពោធផ្លូវ និងអគារសាលាឃុំ ស្រុកកំពង់សៀម
កម្មវិធីយុវជនខេត្តកំពង់ចាម នាំយុវជនឲ្យកាន់តែក្លាហាន

ឯកឧត្ដម លន់ លឹមថៃ គូសបញ្ជាក់ថា ៖ «ទូកល្អហើយ រីឯចំណុះល្អប៉ុណ្ណាក៏ដោយ តែបើមិនបានហ្វឹកហត្ថគ្រប់គ្រាន់នោះទេ វាប្រាកដណាស់ បរាជ័យ នឹងស្ថិតនៅចំពោះមុខ»

ឯកឧត្ដម លន់ លឹមថៃ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានលើកឡើងថា ៖ «ទូកល្អហើយ រីឯចំណុះទូកល្អប៉ុណ្ណាក៏ដោយ តែបើមិនបានហ្វឹកហត្ថឲ្យគ្រប់គ្រាន់នោះទេ វាប្រាកដណាស់ បរាជ័យ នឹងស្ថិតនៅចំពោះមុខ» ។ គូសបញ្ជាក់យ៉ាងដូច្នេះ គឺបានធ្វើឡើង នៅក្នុងឱកាស ដែលឯកឧត្ដម រួមដំណើរជាមួយឯកឧត្ដមអភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័ននានា អញ្ជើញសំណេះសំណាលជាមួយបងប្អូនចំណុះទូក ឈ្មោះ យាយ ម៉ៅ សែន ជ័យ នៅវត្តគង់វង្សរង្ស៊ីកោះកុក ហៅវត្តកោះកុក ស្ថិតនៅឃុំកោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៧ វិច្ឆិកា ឆ្នាំ២០១៦ នេះ ។

ឯកឧត្ដម អភិបាលខេត្តកំពង់ចាម បានសង្កត់ធ្ងន់ថា ជាបទពិសោធន៍ កន្លងទៅ ភាពជោគជ័យ គឺអាស្រ័យដោយ កីឡាករម្នាក់ៗ បានហ្វឹកហត្ថគ្រប់គ្រាន់ ។ ផ្ទុយទៅវិញ បើយើងហត្ថមិនបានគ្រប់គ្រាន់ យើងអាចប្រឈមទៅនឹងភាពអស់កម្លាំង ពីព្រោះថា បើកម្លាំងយើងថមថយកណ្ដាលទី វានឹងជម្រុញធ្វើឲ្យទូកយើង បង់ចាញ់រវាងនឹងគូប្រជែងរបស់ខ្លួន មួយរំពេច ។ អញ្ចឹងទេ! ទូកយើងទទួលបានជោគជ័យ គឺអាស្រ័យដោយ កត្តាជាច្រើន បូករួមជាមួយនឹងកម្លាំង រួមនឹងឆន្ទៈ ហើយនឹងសាមគ្គីភាពរបស់កីឡាករម្នាក់ៗ ។ ជាក់ស្ដែង ថ្ងៃនេះ អាស្រ័យទៅលើកត្តាទាំងអស់នេះហើយ ទើបយើងទាំងអស់គ្នា ទទួលបានលទ្ធផលជោគជ័យ នឹងជាជោគជ័យជាប្រវត្តិសាស្ត្រ របស់ទូក យាយ ម៉ៅ សែន ជ័យ ក្នុងចំណាត់ថ្នាក់លេខ ១ ដែលភាពជោគជ័យនេះ គឺជាជោគជ័យរួម និងជាជ័យជំនះ ពីសំណាក់យើងទាំងអស់គ្នា ។ ឯកឧត្ដម លន់ លឹមថៃ បានសំដែងនូវការអរគុណ និងការកោតសរសើរ ចំពោះ គណៈកម្មការដឹកនាំ ចុងភៅ និងក្រុមកីឡាករ ចំណុះទូកទាំងអស់ ដែលបានខិតខំ លះបង់ពេលវេលា ដ៏មានតម្លៃ ឃ្លាតចាក់ឆ្ងាយពីក្រុមគ្រួសារ ទីលំនៅដ្ឋានរៀងៗខ្លួន ដោយបានចូលរួមចំណែក ទាំងកម្លាំងកាយ ចិត្ត រួមទាំងកម្លាំងប្រាជ្ញា ស្មារតី និងថវិកាពីថ្នាក់ដឹកនាំ ឈានទៅសម្រេចជោគជ័យ ដែលជាគំរូវីរៈភាព ទៅដល់ប្អូនជំនាន់ក្រោយៗ ជាបន្តទៀត ។ ដោយឡែក ឯកឧត្ដមអភិបាលខេត្ត ក៏បានរំលឹកទៅដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចងចាំថា យើងទាំងអស់គ្នា អាចរៀបចំបុណ្យទាននានាបាន ជាពិសេស ការរៀបចំពិធីបុណ្យអ៊ុំទូក និងមានអ្នកចូលរួម ជាច្រើននាក់ ទៅបាន ក៏អាស្រ័យដោយប្រទេសជាតិ មានសុខសន្តិភាពពេញបរិបូរណ៍ ក្រោមនយោបានឈ្នះឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើ ទៅដល់គណៈកម្មការទូក ត្រូវកត់ត្រាឈ្មោះចំណុះទូកទាំង ៧៧នាក់ រក្សាទុក ជាប្រវត្តិសាស្ត្រ ដើម្បីបន្តហ្វឹកហាត់ឲ្យស្ទាត់ជំនាញ ។ ទន្ទឹមនឹងនោះដែរ ក៏ត្រូវសិក្សារៀនសូត្រ ពីបទពិសោធន៍ និងបច្ចេកទេសថ្មីៗ ពីទូកដទៃទៀត ពីព្រោះថា យើងមិនត្រូវអំនួត និងធ្វែសប្រហែស ក្នុងវិនាទីណាឡើយ ដើម្បីឈានទៅទទួលជោគជ័យ ចំណាត់ថ្នាក់ល្បឿនលឿន នៅទូទាំងប្រទេស តាមរយៈការចូលរួមប្រកួតប្រជែង នៅបណ្ដាឆ្នាំក្រោយ ជាបន្តបន្ទាប់ទៀត ។

ផ្សាភ្ជាប់ជាមួយនឹងពិធីសំណេះសំណាលនេះដែរ ឯកឧត្ដម លន់ លឹមថៃ បានផ្ដល់នូវអំណោយទៅដល់គណកម្មការទូក ចុងភៅ និងក្រុមកីឡាករចំណុះទូកទាំង ៩៤នាក់ ម្នាក់ៗ ទទួលបានអង្ករ ៥០គ.ក្រ សារុង ១ និងថវិកា ១០ម៉ឺនរៀល ។ គួររំលឹកដែរថា ទូកឈ្មោះ យាយ ម៉ៅ សែន ជ័យ ជាទូកជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងចំណោម ទូក ង ខ្នាតវែង ជាប់ចំណាត់ថ្នាក់លេខ ១ ទាំង ៩៣ទូក នៃបណ្ដារាជធានី ខេត្ត នៅទូទាំងប្រទេស ដែលបានចូលរួមប្រកួតប្រជែង ក្នុងព្រះរាជពិធីបុណ្យអ៊ុំទូក បណ្ដែតប្រទីប អកអំបុក បណ្ដែតប្រទីប សំពះព្រះខែ រយៈពេល ៣ថ្ងៃ ក្នុងឆ្នាំ២០១៦ ថ្មីៗកន្លងទៅនេះ ៕

រៀបចំដោយការិយាល័យសរុប និងពត៌មាន

អត្ថបទដោយ សារ៉ាត