ឯកឧត្ដម ហ៊ុន ណេង និងអាជ្ញាធរ រួមជាមួយដឹកនាំមន្ត្រីរាជការ អញ្ជើញចូលរួមគោរព្ធវិញ្ញាណក្ខ័ន្ត ឯកឧត្ដម ទិត រាម អតីតសមាជិកព្រឹទ្ធសភា | ខេត្តកំពងចាម
ព័ត៌មានចុងក្រោយ
សារលិខិតជូនពរ​ និងអបអរសារទរ​ សម្តេចពិជ័យសេនា​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងការពារជាតិ​ របស់រដ្ឋបាលខេត្តកំពង់ចាម​ ។
សេចក្តីជូនដំណឹង
មន្ត្រីរាជការ ទាំងអស់ សូមយកចិត្តទុកដាក់ទទួលខុសត្រូវ លើតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីបំរើប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល
ផ្លូវចាក់កៅស៊ូ ១ខ្សែ ស្ថិតនៅភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម បានសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ
ឯកឧត្ដម លន់ លឹមថៃ សំណេះសំណាល និងផ្ដល់នូវអំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋ នៅក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម
សមិទ្ធិផលអគារសិក្សា ២ខ្នង ស្ថិតនៅឃុំកោះទន្ទឹម ស្រុកកំពង់សៀម ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
សម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រាលក្រួសក្រហម ១ខែ្ស ប្រវែង ៨៥០ម៉ែត្រ នៅក្នុងភូមិប៉ាក់ណាម ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន
«ផ្លូវនេះ គឺជាចរន្តសរសៃឈាមសេដ្ឋកិច្ចមួយដ៏សំខាន់ សម្រាប់ប្រជាពលរដ្ឋក្នុងស្រុកស្រីសន្ធរ និងបណ្ដាស្រុកផ្សេងៗទៀត ដែលនៅជាប់គ្នា»
ឯកឧត្ដម លន់ លឹមថៃ បញ្ចុះបឋមសិលាកសាងអគារសិក្សា ១ខ្នង កាត់ខ្សែបូរណ៍សម្ពោធផ្លូវ និងអគារសាលាឃុំ ស្រុកកំពង់សៀម
កម្មវិធីយុវជនខេត្តកំពង់ចាម នាំយុវជនឲ្យកាន់តែក្លាហាន

ឯកឧត្ដម ហ៊ុន ណេង និងអាជ្ញាធរ រួមជាមួយដឹកនាំមន្ត្រីរាជការ អញ្ជើញចូលរួមគោរព្ធវិញ្ញាណក្ខ័ន្ត ឯកឧត្ដម ទិត រាម អតីតសមាជិកព្រឹទ្ធសភា

ឯកឧត្ដម ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ឯកឧត្ដម លន់ លឹមថៃ អភិបាល នៃគណៈអភិបាលខេត្ត កំពង់ចាម រួមជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការ មន្ទីរ អង្គភាព ស្ថាប័ននានា និងអាជ្ញាធរក្រុង ស្រុក ទូទាំងខេត្តកំពង់ចាម អញ្ជើញចូលរួមគោរព្ធវិញ្ញាណក្ខ័ន្ត ឯកឧត្ដម ទិត រាម អតីតសមាជិកព្រឹទ្ធសភា នៅរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅគេហដ្ឋានក្រុមគ្រួសារសព ស្ថិតនៅភូមិទី១៦ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ។

សូមបញ្ជាក់ថា នៅក្នុងឱកាស នៃការអញ្ជើញចូលរួមពិធីនោះ ឯកឧត្ដម ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងឯកឧត្ដម លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម អមជាមួយប្រតិភូមអំដំណើរ ក៏បានអញ្ជើញអុចធូប គោរពបួងសួង ទៅដល់វិញ្ញាណក្ខ័ន្ធ ឯកឧត្ដម ទិត រាម ដោយសម្តែងនូវសមាណទុក្ខយ៉ាងក្រៀមក្រម អាលោះអាល័យ និងការសោកស្ដាយជាទីបំផុត ជាមួយគ្រួសារសព ហើយសូមបួងសួង ទៅដល់វិញ្ញាណក្ខ័ន្ធ របស់ ឯកឧត្ដម ទិត រាម សូមបានសោយសុខ ទៅក្នុងដ្ឋានសុខគតិភព កុំបីឃ្លាងឃ្លាតឡើយ ។ ដោយឡែក ជាមួយនឹងការចូលរួមគោរពវិញ្ញាណក្ខ័ន្ធនេះដែរ ឯកឧត្ដម ហ៊ុន ណេង និងឯកឧត្ដមអភិបាលខេត្តកំពង់ចាម និងប្រតិភូអមដំណើរ ក៏បានចូលរួមបច្ច័យមួយចំនួន ទៅដល់ក្រុមគ្រួសារសព ផងដែរ ។ គួររំលឹកដែរថា ឯកឧត្ដម ទិត រាម អតីតសមាជិកព្រឹទ្ធសភា កើតនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ១៩៤២ នៅភូមិកំពៃ ឃុំរំចេក ស្រុកមេមត់ ខេត្តកំពង់ចាម ។ ឪពុកនាម ទិត ទួន និងម្ដាយនាម ពេជ្រ ណិប មានបងប្អូន ៧នាក់ ស្រី ២នាក់ ជាកសិករ ។ ស្ថិតនៅក្នុងវ័យកុមារភាព កុមារ ទិត រាម បានវិវឌ្ឍលូតលាស់ជាបន្តបន្តបន្ទាប់ រហូតដល់វ័យសិក្សា ។ លុះឈានចូលដល់វ័យគ្រប់ការ ឪពុក ម្ដាយ ក៏ បានផ្សំផ្គុំឲ្យមានគូស្រករ ទៅតាមប្រពៃណី ទំនៀមទំលាប់ខ្មែរ ដោយផ្សាសាច់ឈាមជាមួយគ្រួសារ លោកតា អ៊ិន សួន និងលោកយាយ ហ៊ុន លន់ នៅភូមិទួលអុក ឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម ដែលមានកូនស្រី ឈ្មោះ សួន ប៉ិច ហៅ សួន ធន ។ ចំណងអាពាហ៍ពិពាហ៍ ភរិយាមួយគូនេះ បង្កើតនូវចំណងបុត្រា បុត្រី ចំនួន ០៥នាក់ ស្រី ០៣នាក់ ។ បន្ទាប់ពីបានចាប់ដៃគ្នា ជាមួយ និងភរិយាមក ចំណងជីវិតជាគូស្វាមី និងភរិយា ឯកឧត្ដម ទិត រាម និងលោកជំទាវ សួន ធន ដែលបានប្រកបរបបរផ្នែកកសិកម្ម បានពុះពារគ្រប់ឧបសគ្គក្នុងជីវិត និងបានហែលឆ្លងកាត់ដំណាក់កាលស្មុគ្រស្មាញជាច្រើន ជាពិសេស ស្ថានភាពបត់បែនក្នុងរយៈពេលដ៏វែង នៃប្រវត្តិសាស្ត្រកម្ពុជា ។ ឯកឧត្ដម និងលោកជំទាវ បានបំពេញនូវតួនាទី ភារកិច្ច ជាមាតា បិតា ប្រកបដោយសង្គហធម៌ ផ្ដល់នូវភាពសុខសាន្ត ដល់កូនចៅ ប្រុស ស្រី យ៉ាងកក់ក្ដៅ ហើយទទួលបានរីកចំរើនធំធាតុ និងការអប់រំដ៏ល្អ ក្លាយទៅជាធនធានដ៏មានតម្លៃ សម្រាប់ប្រទេសជាតិ នាពេលបច្ចុប្បន្ន គួរជាទីគោរព និងកោតសរសើរ យ៉ាងក្រៃលែង ។ ប៉ុន្តែ គួរឲ្យអនច្ចា ដែលជីវិតសព្វសត្វ ក្នុងលោកសន្និវាសនេះ សុទ្ធតែត្រូវស្ថិតនៅក្រោមអំណាច នៃសាមញ្ញលក្ខណធម៌ ៣ ប្រការ គឺ ៖ ទុក្ខំ អនិច្ចំ អនត្តា ។ យ៉ាងណាម៉ិញ ដូចរូប ឯកឧត្ដម ទិត រាម បើទោះបីជាមានការជ្រោមជ្រែងយកចិត្តទុកដាក់ថែរទាំ រក្សាការពារ ព្យាបាល ពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក្រុមគ្រួសារ និងកូនចៅ យ៉ាងណាក៏ដោយ ក៏នៅតែមិនអាចរក្សាការពារគង់វង់ស្ថិតស្ថេរចេរកាលបានឡើយ ។ អត់ទ្រាំនឹងជរាពាធនេះ មិនបាន ឯកឧត្ដម ក៏បានធ្វើមរណកាល លាចាកលោកនេះទៅ ក្នុងជន្មាយុ ៧៤ឆ្នាំ នៅថ្ងៃច័ន្ទ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រូវនឹងថ្ងៃ ៨កើត ខែកក្តឹក ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ វេលាម៉ោង ១១.៤៥នាទីយប់ ដោយរោគារពាធ ។ ដោយបន្សល់ទុកនូវក្ដីអាឡោះអាល័យ ស្រណោះស្រណោក សោកស្ដាយ យ៉ាងក្រៃលែង ពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងក្រុមគ្រួសារ ព្រមទាំង កូនចៅប្រុស ស្រី ទាំងឡាយ ផងដែរ ។

គួរកត់សម្គាល់ដែរថា ជាមួយនឹងសេចក្ដីអាឡោះអាល័យ និងការសោកស្ដាយនេះដែរ គេសង្កេតឃើញថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តែងបានអញ្ជើញមកពីគ្រប់ទិសទី ដើម្បីចូលរួមគោរពវិញ្ញាណក្ខ័ន្ធ នៅចំពោះ មុខសព ឯកឧត្ដម ទិត រាម ក៏ដូចជា ចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារសព ជាហូរហែរ ផងដែរ ។ សូមបញ្ជាក់ដែរថា សព ឯឧត្តម ទិត រាម ត្រូវបានក្រុមគ្រួសារមូលមតិគ្នាជាឯកច្ឆ័ន ប្រារព្ធពិធីបុណ្យទិក្ខិណានុប្បទានគម្រប់ ៧ថ្ងៃ ដើម្បីឧទ្ទិសកុសលផលបុណ្យដល់វិញ្ញាណក្ខ័ន្ធសព នៅថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រូវនឹងថ្ងៃ ១៣កើត ខែកក្តឹក ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ នៅគេហដ្ឋានលោកជំទាវ សួន ប៉ិច ភូមិទី១៦ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ៕

រៀបចំដោយការិយាល័យសរុប និងពត៌មាន

អត្ថបទដោយ សារ៉ាត