ឯកឧត្ដម ជឹម លាវ គូសបញ្ជាក់ថា ៖ «បើយើងដាក់តែស្លាកសញ្ញាចរាចរណ៍ ហើយយើងពុំបានពន្យល់ដល់ប្រជាពលរដ្ឋឲ្យយល់នោះទេ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ នៅតែប្រឈមខ្ពស់ ដដែល» | ខេត្តកំពងចាម
ព័ត៌មានចុងក្រោយ
សារលិខិតជូនពរ​ និងអបអរសារទរ​ សម្តេចពិជ័យសេនា​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងការពារជាតិ​ របស់រដ្ឋបាលខេត្តកំពង់ចាម​ ។
សេចក្តីជូនដំណឹង
មន្ត្រីរាជការ ទាំងអស់ សូមយកចិត្តទុកដាក់ទទួលខុសត្រូវ លើតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីបំរើប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល
ផ្លូវចាក់កៅស៊ូ ១ខ្សែ ស្ថិតនៅភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម បានសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ
ឯកឧត្ដម លន់ លឹមថៃ សំណេះសំណាល និងផ្ដល់នូវអំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋ នៅក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម
សមិទ្ធិផលអគារសិក្សា ២ខ្នង ស្ថិតនៅឃុំកោះទន្ទឹម ស្រុកកំពង់សៀម ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
សម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រាលក្រួសក្រហម ១ខែ្ស ប្រវែង ៨៥០ម៉ែត្រ នៅក្នុងភូមិប៉ាក់ណាម ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន
«ផ្លូវនេះ គឺជាចរន្តសរសៃឈាមសេដ្ឋកិច្ចមួយដ៏សំខាន់ សម្រាប់ប្រជាពលរដ្ឋក្នុងស្រុកស្រីសន្ធរ និងបណ្ដាស្រុកផ្សេងៗទៀត ដែលនៅជាប់គ្នា»
ឯកឧត្ដម លន់ លឹមថៃ បញ្ចុះបឋមសិលាកសាងអគារសិក្សា ១ខ្នង កាត់ខ្សែបូរណ៍សម្ពោធផ្លូវ និងអគារសាលាឃុំ ស្រុកកំពង់សៀម
កម្មវិធីយុវជនខេត្តកំពង់ចាម នាំយុវជនឲ្យកាន់តែក្លាហាន

ឯកឧត្ដម ជឹម លាវ គូសបញ្ជាក់ថា ៖ «បើយើងដាក់តែស្លាកសញ្ញាចរាចរណ៍ ហើយយើងពុំបានពន្យល់ដល់ប្រជាពលរដ្ឋឲ្យយល់នោះទេ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ នៅតែប្រឈមខ្ពស់ ដដែល»

ឯកឧត្ដម អភិបាលរងខេត្ត ជឹម លាវ អនុប្រធានសាខា តំណាងឯកឧត្ដម លន់ លឹមថៃ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម លើកឡើងថា ៖ «បើយើងដាក់តែស្លាកសញ្ញាចរាចរណ៍ ហើយយើងពុំបានពន្យល់ដល់ប្រជាពលរដ្ឋ ឲ្យយល់នោះទេ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ នៅតែប្រឈមខ្ពស់ ដដែល» ។ គូសបញ្ជាក់យ៉ាដូច្នេះ គឺបានធ្វើឡើង ខណៈដែលឯកឧត្ដម អញ្ជើញចូលរួម ក្នុងកិច្ចប្រជុំរបស់អនុគណៈកម្មាធិការ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្តកំពង់ចាម ប្រចាំខែតុលា និងលើកទិសដៅអនុវត្ត ខែវិច្ឆិកា ឆ្នាំ២០១៦ នៅសាលាខាកាកបាទក្រហមខេត្ត នាព្រឹកថ្ងៃទី១០ វិច្ឆិកា នេះ ។

ឯកឧត្ដម ជឹម លាវ មានប្រសាសន៍ថា កិច្ចប្រជុំថ្ងៃនេះ គឺដើម្បីឲ្យអ្នកពាក់ព័ន្ធទាំងអស់ ចូលរួមដោះស្រាយបញ្ហាគ្រោះចរាចរណ៍ ដែលចេះតែកើនឡើង ស្របពេលទៅនឹងស្ថានភាពជីវភាពរស់នៅ របស់ប្រជាពលរដ្ឋកំពុងតែប្រសើរ ឡើងនោះ ។ ទន្ទឹមទៅនឹងកំណើន នៃការគ្រោះចរាចរណ៍ នេះ មន្ទីរសាធារណៈការ ត្រូវមានវិធាន និងពង្រឹងដល់ការផ្សព្វផ្សាយ និងធ្វើការទប់ស្កាត់យ៉ាងដូចម្ដេច? ជាពិសេស នៅតាមបណ្ដាយផ្លូវជាតិសំខាន់ៗ មួយចំនួន មានដូចជា ៖ ១.ចាប់ពីកំពង់ចាម ទៅដល់ព្រុំប្រទល់រការកោង ខេត្តកណ្ដាល ។ ចាប់ពីកំពង់ចាម ទៅដល់ព្រុំដែនបឹងរៃ ខេត្តក្រចេះ ។ ចាប់ពីផ្សារព្រៃទទឹង ទៅដល់ បាកខម ស្រុកជើងព្រៃ ព្រុំប្រទល់បារាយ យើងត្រូវមានស្លាកសញ្ញា និងរៀបចំជាវេទិកាផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋ ដើម្បីឲ្យជ្រួតជ្រាបអំពីល្បឿន ស្លាក និងសញ្ញាចរាចរណ៍ ដើម្បីចូលរួមចំណែកការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឲ្យនូវកម្រិតទាប ។ ពីព្រោះថា បើយើងដាក់តែស្លាកសញ្ញាចរាចរណ៍ ហើយយើងពុំបានពន្យល់ដល់ពួកគាត់ឲ្យយល់នោះទេ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ នៅតែប្រឈមខ្ពស់ ដដែល ។

អញ្ចឹងទេ! តាមរយៈកិច្ចប្រជុំថ្ងៃនេះ យើងក៏នឹងត្រៀមនូវផែនការសកម្មភាពមួយចំនួនបន្ថែមទៀត ដើម្បី ដាក់អនុវត្តនៅខែបន្តបន្ទាប់ ទៀត ។ ដូច្នេះ តាមរយៈនេះ ស្នើទៅដល់អ្នកពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់បន្ថែមទៀត ដើម្បីចូលរួមចំណែកការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្រិតទាប ស្របទៅតាមអនុសាសន៍របស់សម្ដេចតេជោ សែន «ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍»។ តាមរបាយការណ៍ ប្រចាំខែតុលា ឆ្នាំ២០១៦ គណៈម្មការចម្រុះបានចុះរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ១៦គោលដៅ ទទួលបាន ៖ ផាកពិន័យចំនួន ៧.២២២បទល្មើស ក្នុងនោះមាន ម៉ូតូចំនួន ៤.៥៧៧បទល្មើស រថយន្តតូច ២.១៩៧បទល្មើស រថយន្តធំ ៤៤៨បទល្មើស ហើយបានរកឃើញ អ្នកបើកបរមិនពាក់ខ្សែក្រវាត់ចំនួន ៨៩៣បទល្មើស ផ្ទុកលើកការកំណត់ចំនួន ០៨បទល្មើស មិនពាក់មួកសុវត្ថិភាពចំនួន ៣.៨៦៧បទល្មើស កញ្ចក់មើលក្រោយ ចំនួន ៥៥៣បទល្មើស និងបើកបរលើសល្បឿនកំណត់ ចំនួន ៨៨៩បទល្មើស ។ បានចេញប័ណ្ណបទល្មើស ៧.២២២សន្លឹក ស្មើនឹងទឹកប្រាក់ចំនួន ១៨៨.២៧៥.០០០រៀល ចំនួនទឹកប្រាក់បានបង់ ៧.១៦៨សន្លឹក ស្មើនឹង ១៨៧.១៨៥.០០០រៀល បទល្មើសមិនទាន់បង់ ៥៤សន្លឹក ស្មើនឹង ១.០៩០.០០០រៀល ។ មន្ទីរសាធារណៈការ បានផ្ដល់យានយន្តសរុបចំនួន ៧៧៣គ្រឿង បូកយោង ២០.៤០៩គ្រឿង និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្តចំនួន ១.៧០៩គ្រឿង បូកយោង ១៥.១៧៣ ។ ដោយឡែក រយៈពេល ១ខែ នេះ មានប្រជាពលរដ្ឋបានចូលទៅបង់ពន្ធនៅសាខាគយ និងរដ្ឋករសាខាកំពង់ចាម ចំនួន ៤៨គ្រឿង រឺម៉កម៉ូតូ ៦គ្រឿង បូកយោង ១.៧៩៣ ។ គ្រោះថ្នាក់ចរាចរណ៍កើតឡើង ០៨លើក បង្កឲ្យមនុស្សរបួស និងស្លាប់ ចំនួន ២៦នាក់ ខូចខាតមធ្យោបាយ ១៣គ្រឿង ។ តាមការសន្និដ្ឋាន ការគ្រោះថ្នាក់នេះ បណ្ដាលមកពីធ្វែសប្រហេស និងលើសល្បឿនកំណត់ ៕

រៀបចំដោយការិយាល័យសរុប និងពត៌មាន

អត្ថបទដោយ សារ៉ាត