កិច្ចប្រជុំពិគ្រោះយោបល់ លើសេចក្ដីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល២០១៧-២០១៩ ដើម្បីកែសម្រួលពាក្យពេជន៍ និងដាក់ជូនក្រុមប្រឹក្សាអនុម័ត | ខេត្តកំពងចាម
ព័ត៌មានចុងក្រោយ
សារលិខិតជូនពរ​ និងអបអរសារទរ​ សម្តេចពិជ័យសេនា​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងការពារជាតិ​ របស់រដ្ឋបាលខេត្តកំពង់ចាម​ ។
សេចក្តីជូនដំណឹង
មន្ត្រីរាជការ ទាំងអស់ សូមយកចិត្តទុកដាក់ទទួលខុសត្រូវ លើតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីបំរើប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល
ផ្លូវចាក់កៅស៊ូ ១ខ្សែ ស្ថិតនៅភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម បានសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ
ឯកឧត្ដម លន់ លឹមថៃ សំណេះសំណាល និងផ្ដល់នូវអំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋ នៅក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម
សមិទ្ធិផលអគារសិក្សា ២ខ្នង ស្ថិតនៅឃុំកោះទន្ទឹម ស្រុកកំពង់សៀម ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
សម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រាលក្រួសក្រហម ១ខែ្ស ប្រវែង ៨៥០ម៉ែត្រ នៅក្នុងភូមិប៉ាក់ណាម ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន
«ផ្លូវនេះ គឺជាចរន្តសរសៃឈាមសេដ្ឋកិច្ចមួយដ៏សំខាន់ សម្រាប់ប្រជាពលរដ្ឋក្នុងស្រុកស្រីសន្ធរ និងបណ្ដាស្រុកផ្សេងៗទៀត ដែលនៅជាប់គ្នា»
ឯកឧត្ដម លន់ លឹមថៃ បញ្ចុះបឋមសិលាកសាងអគារសិក្សា ១ខ្នង កាត់ខ្សែបូរណ៍សម្ពោធផ្លូវ និងអគារសាលាឃុំ ស្រុកកំពង់សៀម
កម្មវិធីយុវជនខេត្តកំពង់ចាម នាំយុវជនឲ្យកាន់តែក្លាហាន

កិច្ចប្រជុំពិគ្រោះយោបល់ លើសេចក្ដីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល២០១៧-២០១៩ ដើម្បីកែសម្រួលពាក្យពេជន៍ និងដាក់ជូនក្រុមប្រឹក្សាអនុម័ត

មន្ទីរផែនការខេត្ត សហការជាមួយទីចាត់ការផែនការ និងវិនិយោគសាលាខេត្តកំពង់ចាម រៀបចំកិច្ចប្រជុំពិគ្រោះយោបល់ លើសេចក្ដីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល២០១៧-២០១៩ ដើម្បីកែសម្រួលពាក្យពេជន៍ និងដាក់ជូនក្រុមប្រឹក្សាអនុម័ត ។ ឯកឧត្ដម កៅ សុខអាន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអភិបាល ខេត្តកំពង់ចាម ដែលបានចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំខាងលើ នាព្រឹកថ្ងៃទី១០ វិច្ឆិកា ២០១៦នេះ បានគូសបញ្ជាក់ថា គោលបំណង នៃកិច្ចប្រជុំថ្ងៃនេះ ដើម្បី ពិនិត្យលើសេចក្ដីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០១៧-២០១៩ របស់រដ្ឋបាលខេត្ត មាន ៖ ជំពូកទី១ ស្ថានភាពបច្ចុប្បន្ន ជំពូកទី២ តារាងក្របខ័ណ្ឌអភិវឌ្ឍ និងគម្រោងវិនិយោគ ដែលជាយុទ្ធសាស្ត្រ សម្រាប់អនុវត្តកម្មវិធីវិនិយោគបំឆ្នាំរំកិល២០១៧-២០១៩ ស្របតាមផែនការអភិវឌ្ឍរយៈពេល ៥ឆ្នាំ នៃអណត្តិទី ២ របស់ក្រុមប្រឹក្សាខេត្ត ។ ពីព្រោះថា បន្ទាប់ពីនេះទៅ ក្រុមការងារកសាងផែនការ នឹងកែសម្រួលនូវពាក្យពេជន៍បន្ថែម ហើយដាក់សេចក្ដីព្រាងកម្មវិធីវិនិយោគ២០១៧-២០១៩ ដាក់ជូនក្រុមប្រឹក្សាខេត្ត ដើម្បីត្រួតពិនិត្យ និងអនុម័ត ដើម្បីបោះពុម្ពជាឯកសារផ្លូវការ សម្រាប់រដ្ឋបាលខេត្ត និងចែកជូនគ្រប់អ្នកពាក់ព័ន្ធ ដើម្បីអនុវត្តឲ្យបានជោគជ័យ ។

ឯកឧត្ដមអភិបាលរងខេត្ត ក៏បានលើកឡើងដែរថា កាលពីពេលថ្មីៗកន្លងទៅ រដ្ឋបាលខេត្ត បានធ្វើសិក្ខាសាលាសមាហរណកម្ម ផែនការកម្មវិធីវិនិយោគឃុំ សង្កាត់ នៅថ្នាក់ក្រុង ស្រុក សម្រាប់ឆ្នាំ២០១៦ ហើយមានគម្រោងគាំទ្រសរុប ១.៥៤០គម្រោង ក្នុងនោះផ្នែកសេដ្ឋកិច្ចមានចំនួន ៤០៧គម្រោង ផ្នែកសង្គមកិច្ចចំនួន ៨១៧គម្រោង ផ្នែកធនធានធម្មជាតិចំនួន ១៤០គម្រោង ផ្នែករដ្ឋបាលសន្តិសុខចំនួន ១០៣គម្រោង និងផ្នែកយេនឌ័រមានចំនួន ៧៣គម្រោង សម្រាប់អនុវត្ត នៅឆ្នាំ២០១៧ ។ ទន្ទឹមជាមួយគ្នានោះដែរ គម្រោងទាំងអស់នេះ ពិតជាបានស្ដែងឡើង នូវការរីកចំរើនលើគ្រប់វិស័យ ធ្វើឲ្យប្រជាពលរដ្ឋ មានកំណើនសេដ្ឋកិច្ចគ្រួសារ កាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក ហើយជម្រុញកំណើនសេដ្ឋកិច្ចក្នុងខេត្ត ដែលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យប្រជាជនរួចផុតពីបន្ទាត់ក្រីក្រ និងកាន់តែសម្បូរសប្បាយ ជាបន្តបន្ទាប់ ទៅអនាគត ។ ស្ថិតក្នុងឱកាសនោះ ឯកឧត្ដម កៅ សុខអាន អភិបាលរងខេត្តកំពង់ចាម ក៏បានផ្ដល់នូវចំណាប់អារម្មណ៍មួយចំនួន ដែលពាក់ព័ន្ធទៅនឹងការងារ និងទិសដៅដំណើរការកសាងផែនការកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ២០១៧-២០១៩ ផងដែរ ដែលជាអាទិមាន ៖ ១.គម្រោងទាំងអស់នៅក្នុងកម្មវិធីវិនិយោគ គឺជាផែនការសម្រាប់អនុវត្តក្នុងឆ្នាំ២០១៧ សំណូមពរលោក លោកស្រី ប្រធានមន្ទីរ អង្គភាពជម្រុញការអនុវត្តគម្រោងនីមួយៗ ឲ្យចប់ទៅតាមការកំណត់ ។ ២.ធនធាន នៃមូលនិធិអភិវឌ្ឍទាំងអស់ ពិតជាផលិតចេញ នូវសមិទ្ធិផលជារូបវន្ត និងជាអរូបវន្ត ដែលបានធ្វើឲ្យជនបទរីកស្រស់បំព្រង និងកំពុងតភ្ជាប់មកទីក្រុង ជាបណ្ដើរៗ ។ ៣.យើងត្រូវបន្តធ្វើការអភិវឌ្ឍជារៀងរាល់ឆ្នាំ ដោយឥតឈប់ឈរ ប្រកបដោយនិរន្តភាព ចីរភាព បរិស្ថានធនធានធម្មជាតិ អភិវឌ្ឍសេដ្ឋកិច្ច សង្គម ដើម្បីជីវភាពរស់នៅ របស់ប្រជាពលរដ្ឋយើង ។ និង៤.ការរៀបចំការងារកម្មវិធីវិនិយោគបីឆ្នាំរំកិល ខាងលើនេះ ពិតជាឆ្លើយតបទៅនឹងគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ អាណត្តិទី៥ របស់រដ្ឋសភា និងគោលនយោបាយយុទ្ធសាស្ត្រជាតិ ពិតប្រាកដ ៕

រៀបចំដោយការិយាល័យសរុប និងពត៌មាន

អត្ថបទដោយ សារ៉ាត